ម្ជូរគ្រឿងសាច់គោ


**គ្រឿងផ្សំ៖
1- សាច់គោ (សាច់កំភួន សាច់ស្លម្ជូរគ្រឿង មិនបាច់យកសាច់ផុយទេ) កន្លះគីឡូ
2- ត្រកួនខ្ចីៗ 1បាច់តូច
3- គឿងបុក(គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម) 2ស្លាបព្រាបាយ
4- សណ្តែកដីលីងតិចតួច (ដាក់ក៏បានមិនដាក់ក៏បាន)
5- ម្ជូរសណ្តាន់ ឫ ទឹកអំពិលទុំ តិចតួច
6- ប្រហុកសាច់ កន្លះស្លាបព្រាបាយ
7- ស្ករស 1ស្លាបព្រាកាហ្វេ
8- ម្សៅស៊ុបខ្នរ ឬរ៉តឌី 1ចឹប
9- ទឹកត្រី 1ស្លាបព្រាកាហ្វេ
10- ប្រេងឆា 2ស្លាបព្រាបាយ
11- ទឹកធម្មតា ឬទឹកស៊ុប 3ទៅ4ចានចង្កឹះ
12- ស្លឹកកន្រ្ទោបអាំង ឬស្លឹកម្រះព្រៅស្រស់តិចតួច
***វិធីធ្វើ៖
1- ហាន់សាច់គោជាបន្ទះតូចៗ
2- ដាំខ្ទះដាក់ប្រេងឆាបន្តិចដាក់គ្រឿងបុក និងប្រហុកសាច់ចូល លីងច្របល់ចូលគ្នាឲ្យ ឈ្ងុយ រួចដាក់សាច់គោច្របល់ចូលគ្នា។
3- ដាក់ម្ជូរសណ្តាន់ ឬទឹកអំពិលទុំ រួចដាក់ទឹកត្រី ម្សៅស៊ុបខ្នរឬរ៉តឌី ស្ករស បិតគម្របឆ្នាំងទុកឲ្យពុះបន្តិច។
4- ថែមទឹកស៊ុប ឬទឹកធម្មតាចូល រម្ងាស់វាដោយប្រើ ភ្លើងខ្សោយៗមួយស្របក់ឲ្យសាច់គោផុយ សឹមភ្លក្សប្រៃផ្អែមរួចថែមថយរសជាតិតាមចំណូលចិត្ត
5- ត្រកួនត្រូវកាត់ខ្លីៗ (ដូចក្នុងរូប) ចាំពេលរៀបញ៉ាំចាំដាក់ចូលទុកមួយរំពុះទើបនៅពណ៌បៃតងស្រស់ ហើយមានរសជាតិឆ្ងាញ់ មិនរលួយពេក។
6- ដាក់ស្លឹកកន្ទ្រោបអាំង ឬស្លឹកម្រះព្រៅចូល សឹមបិតភ្លើង បើចូលចិត្តហ៊ឹរដាក់ម្ទេសចូល។
ទទួលទានសម្លម្ជូរគ្រឿងសាច់គោជាមួយបាយសក្តៅៗ។
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment