ឡុកឡាក់សាច់គោ


**គ្រឿងផ្សំ៖
1-សាច់គោចំឡកក្នុង (សាច់ផុយ) កន្លះគីឡូ
2- សាឡាដ 3ខាំ
3- ប៉េងប៉ោះ 1ផ្លែ
4- សណ្តែកបារាំង 1ខាំ
5- ត្រសក់ 1ផ្លែ
6- ខ្ទឹមបារាំង 1មើមតូច
7- ក្រូចឆ្មា 1ផ្លែ
8- ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាបាយ
9- ប្រេងឆា 3ស្លាបព្រាបាយ
10- ស្ករស 1ស្លាបព្រាកាហ្វេ
11- ម្សៅស៊ុបខ្នរ ឬរ៉តឌី 1ចឹប
12- ម្រេចម៉ត់ 1ស្លាបព្រកាហ្វេ
13- ប្រេងខ្យង 1ស្លាបព្រាបាយ
***វិធីធ្វើ៖
1- ហាន់សាច់គោជាដុំតូចៗ
2- លាងបន្លែឲ្យស្អាតរួចតំរៀបសាឡាដក្នុងចាន
3- ប៉េងប៉ោះពុះជា២ឬមិនបាច់ពុះ រួចហាន់ជាបន្ទះៗដូចក្នុងរូប បន្ទាប់មកតំរៀបជារង្វង់នៅលើសាឡាដ
4- ហាន់ត្រសក់ជាចំណិត(ទទឹង)តំរៀបជារង្វង់នៅក្នុងឬក្រៅរង្វង់ប៉េងប៉ោះ
5- ហាន់ខ្ទឹមបារាំងទទឹងស្តើងៗដូចតំរៀបនៅកណ្តាលរង្វង់ប៉េងប៉ោះនិងត្រសក់
6- កាត់សណ្តែកបារាំងខ្លឺៗរួចបំពង (ដាក់ប្រេងបន្តិចក្នុងខ្ទះរួចទុកអោយក្តៅ ចាក់សណ្តែកដែលហាន់រួចចូល ឆាត្រលប់រួចគ្របមួយស្របក់ជាការស្រេច)បំពងរួចដួសដាក់លើខ្ទឹមបារាំង
7- បំពងខ្ទឹមសរោយពីលើសណ្តែកបំពង
8- ឆាសាច់គោរួច ដួសដាក់លើសណ្តែកបារាំងបំពង។
****វិធីឆាសាច់គោ៖ ដាក់ប្រេងបន្តិចក្នុងខ្ទះរួចទុកអោយក្តៅ ចាក់សាច់ចូលដាក់ស្ករស ម្សៅស៊ុបខ្នរ ឬរ៉តឌី ម្រេច ប្រេងខ្យង ឆាត្រលប់បន្តិចរួចដួសចេញជាការស្រេច។ បើឆាយូរពេកនឹងធ្វើអោយសាច់គោឡើងស្វិត។ធ្វើទឹកម្រេចក្រូចឆ្មា ទុកញ៉ាំជាមួយជាការស្រេច។
ទទួលទានជាមួយបាយសក្តៅៗ

Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment