ភ្លាស្បែកជ្រូកលាយសាច់គោ


**គ្រឿងផ្សំ៖
1- សាច់គោ(សាច់សុទ្ធ)
2- ស្បែកជ្រូកក្រៀម(ស្បែកជ្រូកកញ្ចប់ហាន់តូចៗ គេនិយមយកមកដាក់ជាមួយគួង)
3- សណ្តែកកួរ
4- ក្រូចឆ្មារ
5- អង្ករលីង
6- ទឹកប្រហុកឆ្អិន
7- គល់ស្លឹកគ្រៃហាន់
8- ជីរអង្កាមឬជីបន្លា
9- ខ្ទឹមស
10- អំបិល
11- ស្ករ
12- ទឹកត្រី
13- ម្ទេសហ៊ឹរ
***វិធីធ្វើ៖
1- ហាន់សាច់គោជាចំណិតតូចៗ
2- បុកខ្ទឹមសដាក់ក្នុងសាច់ដែលហាន់ហើយ រួចច្របាច់ក្រូចឆ្មារដាក់ ដាក់ស្ករ អំបិលទឹកត្រី បន្ទាប់មកច្របល់រហូតដល់ឆ្អិនសាច់គោ ដាក់គល់ស្លឹកគ្រៃហាន់ច្របល់បន្ថែមជាមួយសាច់គោ
3- ដាំទឹកពុះស្រុសស្បែកជ្រូកអោយរីក
4- ហាន់សណ្តែកកួរតូចៗឬ បុកក៏បាន។
5- ដាក់ស្បែកជ្រូក ដាក់សណ្តែកកួរ ដាក់ជី និងអង្ករលីងចូលជាមួយសាច់គោ ដាក់ទឹកប្រហុកចូលបន្តិច រួចច្របល់ចូលគ្នាឲ្យសព្វជាការស្រេច បើចូលចិត្តហ៊ឹរដាក់ម្ទេសចូល។
****សម្គាល់៖
ក្នុងវីធីធ្វើភ្លាស្បែកជ្រូកខាងលើ មិនមានកំណត់បរិមាណសាច់ ឬបន្លែ និងគ្រឿងផ្សំឡើយ ព្រោះអ្នកញ៉ាំខ្លះអាចចូលចិត្តសាច់ច្រើនបន្លែតិចឬផ្ទុយមកវិញ ឯរសជាតិប្រៃ ផ្អែម ជូរក៏ដូច្នេះដែរគឺអ្នកបន្ថែមទៅតាមចំណូលចិត្ត
ទទួលទានជាមួយបាយស ឬធ្វើជាគ្រឿងក្លែមក៏បាន។
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment