ជាធម្មតា គូស្វាមីភរិយាមិនអាចនៅឆ្ងាយពីគ្នាបានយូរឡើយ។ តើអ្នកជឿថា នេះជាការពិតដែរទេ? គូស្វាមីភរិយានៅឆ្ងាយពីគ្នាត្រូវការភ្ជាប់ទំនាក់ទំនងស្នេហាឲ្យបានច្រើន។ បើអ្នកទាំងពីរធ្វើរឿងទាំងអស់នេះបានតិចតួច នោះស្នេហារបស់អ្នកនឹងត្រូវប្រេះស្រាំ។ គូស្វាមីភរិយាដែលចង់បានស្នេហាយូរអង្វែងត្រូវហ៊ានធ្វើរឿងគ្រប់យ៉ាង។
ប្រសិនបើអ្នកជាគូស្វាមីភរិយាដែលចង់បានស្នេហាស្រឡាញ់គ្នាដល់ថ្ងៃស្លាប់ ខាងក្រោមនេះជារឿងរ៉ាវមួយចំនួនដែលអ្នកគួរតែអនុវត្តតាម៖
ទំនុកចិត្ត
ដោយសារពីមួយថ្ងៃទៅមួយថ្ងៃអ្នកមិនបានជួបគូស្នេហ៏របស់អ្នក ដូច្នេះគួរតែយកទំនុកចិត្តជាស្នូលនៃសេចក្តីស្នេហារបស់អ្នក។ ត្រូវមានទំនុកចិត្តលើគូស្នេហ៏របស់អ្នក ដើម្បីធ្វើឲ្យស្នេហាស្និតស្នាលនឹងគ្នាបានយូរ។
មនុស្សទី ៣
កុំឲ្យមនុស្សទី ៣ក្លាយជាចំណែកមួយនៃស្នេហារបស់អ្នកទាំងពីរឲ្យសោះ។ វាជាកំហុសឆ្គងមួយដ៏អាក្រក់ មិនថាអ្នកទាំងពីរនៅក្បែរគ្នា ឬនៅឆ្ងាយពីគ្នាឡើយ។
អត់ធ្មត់
វាជារឿងធម្មតាទេ ដែលអ្នកមួម៉ៅ ព្រោះអ្នកទាំងពីរនៅឆ្ងាយពីគ្នា។ ប៉ុន្តែ នៅពេលវេលាដែលសក្តិសមណាមួយ អ្នកនឹងផ្សះផ្សាគ្នាវិញ ដូច្នេះភាពអត់ធ្មត់ជារឿងមួយដែលអ្នកគួរតែអនុវត្ត។
សេរីភាព
ដោយសារតែអ្នកទាំងពីរមិនបាននៅជាមួយគ្នា វាមិនមែនមានន័យថា អ្នកត្រូវតាមដានគាត់ឡើយ។ ការធ្វើបែបនេះ អ្នកកំពុងតែលួចយកសេរីភាពរបស់គាត់ ហើយស្នេហាមិនអាចទទួលយករឿងបែបនេះបានឡើយ។
ពញ៉ាក់អារម្មណ៏
ភាពភ្ញាក់ផ្អើលជាវិធីដ៏អស្ចារ្យមួយ ដើម្បីរំលឹកឲ្យគាត់បានដឹងថា អ្នកកំពុងនឹកគិតដល់គាត់។ ដូច្នេះពញ៉ាក់អារម្មណ៏ជាវិធីមួយបង្ហាញក្តីស្រឡាញ់ចំពោះគូស្នេហ៏អ្នកដោយគ្មានលក្ខខណ្ឌ។
ដំណើរផ្សងព្រេង
អ្នកអាចនិយាយទល់មុខគ្នា, លេងឆាតដើម្បីរក្សាទំនាក់ទំនងស្នេហារបស់អ្នក។
ម្តងក្នុងមួយថ្ងៃ
នៅពេលអ្នកមានស្នេហា អ្វីដែលសំខាន់ចំពោះគូស្វាមីភរិយាគឺ ត្រូវចំណាយពេលមួយម្តងក្នុងមួយថ្ងៃ។ ដោយសារតែអ្នកត្រូវបំពេញឆ្នាំជាមួយគ្នា កុំលោតទៅកម្រិតបន្ទាប់ទៀត ព្រោះវាអាចបំផ្លាញស្នេហារបស់អ្នក។
កុំប្រៀបប្រដូច
សូមកុំបង្កើតកំហុសដោយការប្រៀបប្រដូចស្នេហារបស់អ្នកជាមួយនឹងស្នេហាអ្នកដទៃ។
តែងតែមានអារម្មណ៏ថានៅក្បែរគ្នាជានិច្ច
ច្បាស់ហើយថា អ្នកមិនបាននៅក្បែរខ្លួនគូស្នេហ៏របស់អ្នក ប៉ុន្តែត្រូវមានគាត់ក្នុងចិត្ត និងផ្តល់ការគាំទ្រដល់គាត់ជានិច្ច៕
0 comments :
Post a Comment