ក្រញ៉ាំបក្សីប្រឡែងទឹកម្ជូរ



**គ្រឿងផ្សំ៖
1- ក្រញ៉ាំជើងមាន់ 7-8
2- ម្សៅស៊ុបខ្នរ ឬរ៉តឌី កន្លះស្លាបព្រាកាហ្វេ
3- ម្ទេសហ៊ឹរ 4-5គ្រាប់ បុកឲ្យម៉ត់
4- ស្ករស 1ស្លាបព្រាកាហ្វេ
5- ខ្ទឹមសចិញ្ច្រាំ កន្លះស្លាបព្រាកាហ្វេ
6- អំពិលទុំ 5-6គ្រាប់
7- ទឹកធម្មតា កន្លះវែកសម្ល
8- ស្លឹកខ្ទឹមហាន់ខ្លីៗ 1ស្លាបព្រាកាហ្វេ


***វិធីធ្វើ៖
1- យកក្រញ៉ាំជើងមាន់ដែលធ្វើរួចមកលាងឲ្យ ស្អាត
2- ដាំទឹកឲ្យពុះ រួចបងក្រញ៉ាំជើងមាន់ រង់ចាំដល់វាផុយបន្តិច ស្រង់ចេញទុកមួយអន្លើ
3- យកអំពិលទុំមកច្របាច់ជាមួយទឹកតិចតួច ច្រោះយកតែទឹក រួចដាក់ស្ករស ខ្ទឹមស ម្សៅស៊ុបខ្នរ ឬរ៉តឌី កូរវាឲ្យរលាយ សឹមដាំខ្ទះឲ្យក្តៅ ចាក់ទឹកអំពិលទុំនោះចូល ទុកឲ្យវាពុះ សឹមភ្លក្សមើល ថែមថយរសជាតិ
4- ដាក់ក្រញ៉ាំជើងមាន់ចូលទុកឲ្យវាចូលជាតិ បន្តិចសឹមស្រង់ជើងមាន់ដាក់ចានរួចថែមម្ទេសហ៊ឹរចូលទឹកអំពិលទុំដែលកំពុងពុះរួចកូរបន្តិចសឹមលើកវាចាក់ស្រោចពីលើចានក្រញ៉ាំជើងមាន់ រោយស្លឹកខ្ទឹមពីលើ ជាការស្រេច 

អាចទទួលទានជាមួយបាយសក្តៅៗ ឬធ្វើជាគ្រឿងក្លែមក៏បាន។
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment