ប្រហុកខ្ទិះ



**គ្រឿងផ្សំ៖
1- ប្រហុកសាច់ចិញ្ច្រាំឲ្យម៉ត់ 1ខាំ
2- សាច់ជ្រូកចិញ្ច្រាំ 3ខាំ 
3- សាច់ត្រីឆ្អើរបុកឲ្យម៉ត់ 1ខាំ
4-សណ្តែកដីលីងបុកទក់ៗ 1ខាំ
5- ត្រប់ពត់ញងលីងឲ្យស្រពាប់ៗ 7-10ផ្លែ
6- គ្រឿងបុក (គល់ស្លឹកគ្រៃ ខ្ទឹមស រមៀត ស្លឹកក្រូចសើច រំដេង) 1ស្លាបព្រាបាយ
7- ម្ទេសឆ្អើរ 5ផ្លែ វះយកគ្រាប់ចេញ ត្រាំទឹកក្តៅឲ្យទន់ ចិញ្ច្រាំឲ្យម៉ត់
8- ស្ករត្នោត 3ស្លាបព្រាបាយ
9- ខ្ទិះដើម 3ស្លាបព្រាបាយ
10- ម្សៅស៊ុបរ៉តឌី ឬខ្នរ 1ចឹប
9- ប្រេងខ្យង កន្លះស្លាបព្រាកាហ្វេ
10- ប្រេងឆា 2ស្លាបព្រាបាយ
11- បន្លែអន្លក់គ្រប់ប្រភេទ
12- ទឹកក្រូចឆ្មារ ឬទឹកអំពិលទុំ

***វិធីធ្វើ៖
1- ដាំខ្ទះឲ្យក្តៅ ដាក់ប្រេងឆា គ្រឿងបុក ម្ទេសឆ្អើរ ប្រហុក សាច់ជ្រូក ត្រីឆ្អើរ ខ្ទិះដូង កូរវាឲ្យឈ្ងុយ ដាក់ស្ករត្នោត ប្រេងខ្យង ម្សៅស៊ុបខ្នរ ឬរ៉តឌី ទុកឲ្យពុះខាប់ៗ ដាក់ត្រប់ពត់ញង សណ្តែកដីលីងចូល បើចង់ជូរថែមទឹកក្រូចឆ្មារ ឬទឹកអំពិលទុំ
2- ភ្លក្សមើល រួចថែមថយរសជាតិតាមចូលចិត្ត
បិទភ្លើង ដួសដាក់ចាន ញ៉ាំផ្ទាប់ជាមួយបន្លែអន្លក់ និងបាយសក្តៅៗ
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment