ការហ៊ានប្រឈមមុខនូវការពិត ហ៊ាននិយាយរឿងក្នុងចិត្តដោយត្រង់ៗគ្មានអ្វីលាក់លៀម គឺជាកត្តាមួយដែលជំរុញឲ្យស្នេហារបស់អ្នកទាំងពីរកាន់តែមានភាពរឹងមាំកាន់តែខ្លាំងឡើង។ ជាពិសេសប្រសិនបើអ្នកហ៊ានបើកចំហររឿងរ៉ាវមួយចំនួនដូចខាងក្រោម៖
១. អ្វីដែលអ្នកចង់ញ៉ាំ
គូស្នេហ៏របស់អ្នកចង់មានភាពរីករាយនឹងការញ៉ាំអាហារជាមួយអ្នក។ នៅពេលអ្នកនិយាយថា "អូនញ៉ាំអ្វីក៏បាន” ឬ "យើងអាចទៅញ៉ាំនៅកន្លែងណាក៏បាន” ដូច្នេះកុំនិយាយបញ្ឆិតបញ្ឆៀងអី។ អ្នកគួរប្រាប់ដល់គេពីទីកន្លែងដែលអ្នកមិនចូលចិត្ត ឬប្រភេទអាហារដែលអ្នកមិនចូលចិត្ត។ អ្នកគ្រាន់តែប្រាប់គាត់ដោយស្មោះត្រង់ ដូច្នេះគាត់នឹងមានពេលវេលាល្អជាមួយអ្នក។
២. អ្វីដែលអ្នកចង់ធ្វើនៅថ្ងៃណាត់ជួបគ្នា
តើអ្នកមានអារម្មណ៏ចង់ទៅមើលកុន ឬទៅរាំលេង? តើអ្នកចង់បានអ្វីមួយដែលអ្នកស្រឡាញ់ ឬចង់ធ្វើអ្វីមួយដែរទេ? វាមិនត្រឹមតែធ្វើឲ្យការណាត់ជួបរបស់អ្នកបានប្រសើរប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យគូស្នេហ៏ចម្លែកចិត្ត ជាពិសេសនៅពេលគាត់ធ្វើការសម្រេចចិត្ត។
៣. អ្វីដែលគាត់បានធ្វើ ជាការរំខានដល់អ្នក
តើអាចឲ្យគាត់កែប្រែអ្វីមួយឲ្យប្រសើរឡើង និងធ្វើឲ្យអ្នកមានក្តីសុខដោយវិធីណា ប្រសិនបើគាត់មិនបានដឹងពីកំហុសឆ្គងដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត ឬឈឺចាប់នោះ? ការបើកចំហរជាវិធីមួយដែលធ្វើឲ្យស្នេហាឋិតថេរ។ ចំណុចនេះបង្ហាញថា អ្នកទាំងពីរធំហើយ ចេះប្រឈមមុខនឹងអ្វីដែលអាចធ្វើឲ្យស្នេហារឹងមាំ និងការពារអ្នកណាម្នាក់មិនឲ្យឈឺចាប់។ ប្រសិនបើអ្វីមួយធ្វើឲ្យអ្នកក្រៀមក្រំចិត្ត ដូចជាគាត់ចុច Like រូប Profile របស់មនុស្សស្រីផ្សេង គួរប្រាប់ឲ្យគាត់បានដឹង។ គាត់នឹងប្រាប់អ្នកថា វាគ្មានអ្វីឡើយ ហើយអ្នកនឹងបានលឺពាក្យអះអាងរបស់គាត់។ ប្រសិនបើអ្វីមួយធ្វើឲ្យអ្នកឈឺចាប់ខ្លាំងបំផុត ដូចជាគាត់នៅតែនិយាយពីគូស្នេហ៏ចាស់របស់គាត់ នេះអ្នកក៏ត្រូវប្រឈមមុខជាមួយគាត់ដែរ។ គាត់ត្រូវតែបានដឹងថា អ្វីដែលគាត់កំពុងធ្វើនេះ ធ្វើឲ្យអ្នកខូចចិត្ត ដូច្នេះគាត់នឹងឈប់ភ្លាម។
៤. បញ្ហាទូទៅធ្វើឲ្យអ្នកមិនសប្បាយចិត្ត
ប្រសិនបើបញ្ហាអ្វីមួយកើតឡើងនៅក្នុងការិយាល័យ ឬក្នុងក្រុមគ្រួសារ ហើយអ្នកមិនអាចផ្តោតអារម្មណ៏ទៅលើគូស្នេហ៏របស់អ្នក នៅពេលណាត់ជួបគ្នា ហើយធ្វើឲ្យគាត់សង្កេតឃើញថា អ្នកគ្មានអារម្មណ៏ក្នុងខ្លួន នោះអ្នកគួរតែប្រាប់ឲ្យគាត់បានដឹង ដូច្នេះអ្នកនឹងលែងធ្វើឲ្យគាត់លែងសប្បាយចិត្តទៀតហើយ។ បុរសៗអាចផ្តល់នូវដំណោះស្រាយល្អ ដូច្នេះ អ្នកអាចប្រាប់បញ្ហារបស់អ្នកដល់គាត់។
៥. អ្នកចង់រួមភេទនៅពេលណា
ហេតុអ្វីបានជាមិននិយាយ នៅពេលអ្នកចង់បានវា? អ្នកចង់ឲ្យគូស្នេហ៏របស់អ្នកទទួលបានក្តីសុខបំផុតពីការរួមភេទ ដូច្នេះគួរប្រាប់គាត់ឲ្យបានដឹងនូវអ្វីដែលគាត់ចង់បានពីអ្នក វានឹងកាន់តែប្រសើរខ្លាំងជាងនេះទៀត ប្រសិនបើអ្នកនិយាយថា អ្នកចង់រួមភេទជាមួយគាត់ក្នុងពេលវេលាជាក់លាក់ណាមួយ។ បុរសៗក៏ស្រេកឃ្លាននឹងចំណង់តណ្ហាផ្លូវភេទដែរ តែគេស្អប់ពាក្យកុហកថា "វាស្រេចតែទៅលើអ្នក” នេះមិនមែនជាពាក្យសម្តីល្អ ឬធ្វើឲ្យស្នេហាមានក្តីសុខឡើយ។
៦. ប្រសិនបើអ្នកមិនចូលចិត្តការសម្រុកចូល ឬធ្វើចលនាតាមចង្វាក់ភ្លេង
អ្នកមិនចូលចិត្តឲ្យគាត់សម្រុកចូលអ្នកលឿនពេក។ គួរប្រាប់គាត់ឲ្យបានដឹង ដូច្នេះគាត់អាចធ្វើឲ្យអ្នកមានក្តីសុខជាមួយគាត់។
៧. នៅពេលគាត់សួរអ្នកថា តើអ្នកសុខសប្បាយអត់?
"ខ្ញុំសុខសប្បាយ” ស្របពេលដែលអ្នកមើលទៅមិនសប្បាយចិត្តសោះ។ គ្មានចំណុចណាមួយអាចលាក់បាំងខ្លួនអ្នកបានឡើយ ប្រសិនបើអ្នកមិនបង្ហាញអារម្មណ៏ពិតរបស់អ្នកទេ នោះគូស្នេហ៏របស់អ្នកនឹងមានក្តីព្រួយបារម្ភ។ ចំណុចនេះ កុំគិតថាមិនចង់ឲ្យគាត់ដឹងពីបញ្ហា ឬភាពក្រៀមក្រំរបស់អ្នក ជាពិសេសនៅពេលដែលគាត់ចង់ដឹង ហើយចង់ជួយអ្នកយ៉ាងខ្លាំង។ គាត់ចង់ឲ្យខ្លួនគាត់ក្លាយជាចំណែកមួយក្នុងជីវិតរបស់អ្នក ព្រោះគាត់ស្រឡាញ់អ្នក គាត់មិនចង់បានវិប្បដិសារី។
៨. នៅពេលដែលគាត់សួរអ្នកថា តើអ្វីដែលអ្នកចង់បានសម្រាប់ថ្ងៃខួបកំណើត ?
នេះជាឱកាសដ៏ពិសេសមួយដើម្បីប្រាប់គាត់នូវអ្វីដែលអ្នកចង់បាន ដោយមិនចាំបាច់ទាមទារ។ ដូច្នេះ ត្រូវសម្រេចចិត្តឲ្យលឿនៗ (គ្រាន់តែដឹងថា វាមិនមែនមានន័យថា គាត់នឹងទិញវាឲ្យអ្នកឡើយ)។
៩. អារម្មណ៍របស់អ្នកចំពោះគាត់
ប្រសិនបើអ្នកពិតជាគិតថា អ្នកសប្បាយចិត្តពេលបាននៅជាមួយគាត់ គាត់នេះហើយជាមនុស្សម្នាក់ធ្វើឲ្យអ្នកមានក្តីសុខបំផុតនៅក្នុងជីវិត អ្នកគួរតែទៅប្រាប់ការពិតដល់គាត់៕
0 comments :
Post a Comment