ការទទួលបានសក់ស្អាតវែងរលូន និងមានសុខភាពល្អ គឺជាក្ដីស្រមៃរបស់អ្នករាល់គ្នា។ ប៉ុន្តែធូលីដី និងការបំពុលបរិស្ថានបានធ្វើឲ្យសក់របស់អ្នកស្ងួត បែកចុង និងគ្មានសំណើម។ ប៉ុន្តែសម្រាប់ការថែទាំសក់ឲ្យមានសុខភាពល្អ តាមបែបធម្មជាតិដែលមានប្រសិទ្ធិភាពល្អបំផុតដោយប្រើជាមួយនឹងឱសថច្នៃពីធម្មជាតិពិតៗ។
ប្រេងដូងជាផ្នែកមួយនៃឳសថធម្មជាតិដែលបានផ្ដល់នូវការថែទាំដ៏ល្អបំផុតសម្រាប់សក់របស់អ្នក។ ប្រេងដូងមានអត្ថប្រយោជន៍ច្រើនដែលយើងរាប់ពុំអស់។ វាមិនត្រឹមតែល្អសម្រាប់ស្បែកក្បាល និងសរសៃសក់ស្ងួតខ្លាំងប៉ុណ្ណោះទេ វាថែមទាំងមានលក្ខណៈសម្បតិ្តប្រឆាំងនឹងអង្គែលើស្បែកក្បាលបានយ៉ាងល្អប្រសើរ។
ដើម្បីបង្កើននូវគុណភាពនៃប្រេងដូង មានប្រភេទប្រេងជាច្រើនដែលអាចយកមកលាយជាមួយប្រេងដូង សម្រាប់ការថែរក្សាសក់ដែលធ្វើឲ្យអ្នកទទួលបានលទ្ធផលលើសពីការរំពឹងទុកទៅទៀត។
ខាងក្រោមនេះ ជាគ្រឿងផ្សំមួយចំនួនដែលអ្នកអាចបន្ថែមទៅក្នុងប្រេងដូង ដែលធ្វើឲ្យសក់មានការររីកលូតលាស់លឿន និងជួយឲ្យសក់មានសុខភាពល្អ។
១. ប្រេងបន្ទាលកន្ទុយក្រពើ
សម្រាក់សក់ដែលមានបញ្ហាខូចខ្លាំង អ្នកត្រូវយកប្រេងដូងល្មមដែលអាចលាបសព្វទៅលើសក់របស់អ្នក មកលាយបន្ថែមបញ្ចូលគ្នាជាមួយនឹង ប្រេងបន្ទាលកន្ទុយក្រពើ ២ ស្លាបព្រាបាយ ឬអ្នកអាចធ្វើការបន្ថែមប្រេងផ្កាឡាវេនឌ័រ ៤ ទៅ ៥ ដំណក់កាន់តែប្រសើរ។ ហើយអនុវត្តវានៅលើសក់របស់អ្នកអោយបានសព្វល្អ។
២. ប្រេង Rosemary
លាយប្រេង Rosemary ៤ ទៅ ៥ ដំណក់ជាមួយប្រេងដូង។ រួចធ្វើការម៉ាស្សាទៅលើស្បែកក្បាល និងសក់របស់អ្នកដោយថ្នមៗ។ ដំណោះស្រាយនេះ វាមិនត្រឹមតែជួយឲ្យសក់ និងស្បែកក្បាលរបស់អ្នកមានសំណើមនោះទេ វាថែមទាំងជួយបង្កើនចលនាឈាមរត់បានយ៉ាងល្អប្រសើរថែមទៀតផង។
៣. ទឹកឃ្មុំ
ជាមួយនឹងគ្រឿងផ្សំទាំងនោះ អ្នកអាចបន្ថែមវាជាមួយនឹងប្រេងដូងសម្រាប់ការថែទាំសក់។ ចូរយកប្រេងដូង និងទឹកឃ្មុំធ្វើការលាយបញ្ចូលគ្នា ត្រូវដាក់គ្រឿងផ្សំទាំងពីរឲ្យមានបរិមាណស្មើគ្នា។ អនុវត្តវានៅលើសក់តាំងពីចុងរហូតដល់គល់សក់ រួចអប់សក់ជាមួយនឹងកន្លែងឲ្យបានរយៈពេល ១០-១២ នាទី។
៤. ប្រេងដើមតែ
ប្រសិនបើអ្នកបានធ្វើការសាកល្បងជាច្រើនដងហើយនៅតែមិនទទួលផល សូមកុំអស់សង្ឃឹម អ្នកគ្រាន់តែត្រូវការ ប្រេងដូង ២ ស្លាបព្រាបាយ និង ប្រេងដើមតែ ៥ - ៦ ដំណក់ រួចលាយបញ្ចូលគ្នា។ យកប្រេងមកលាបម៉ាស្សានៅលើសក់ស្រាលៗ ហើយអប់សក់ទុកឲ្យបាន ៣០ នាទី ទើបធ្វើការលាងសម្អាតវាចេញជាមួយនឹងសាប៊ូថ្នមៗ។
៥. ផ្លែស្ត្របេរី
ដើម្បីទទួលបានសក់ទន់ភ្លឺរលោង អ្នកត្រូវយកផ្លែស្ត្របេរីមកច្របាច់ ឬកិនឲ្យម៉ត់ ហើយលាយជាមួយប្រេងដូង និងទឹកឃ្មុំ។ អនុវត្តវានិងធ្វើការរងចាំសម្រាប់រយៈពេល ២០ - ៣០ នាទី។ រួចធ្វើការលាងសម្អាតជាមួយនឹងទឹកក្ដៅឧណ្ឌៗ អ្នកគួរតែធ្វើការព្យាបាលជាមួយវិធីសាស្ត្រមួយនេះ មុនពេលប្រើវិធីផ្សេងៗទៀត។
៦. ផ្លែបឺ
តើអ្នកមានបញ្ហាសក់ស្ងួត និងសក់របស់អ្នកឡើងក្រញាញ់មែនទេ? បន្ទាប់ពីសក់របស់អ្នកត្រូវបានចិញ្ចឹមជាមួយនឹងផ្លែបឺ និងប្រេងដូង វាជួយថែរក្សាសក់ឲ្យមានសំណើម សូម្បីតែនៅក្នុងរដូវរងា។ ផ្លែបឺយកតែសាច់កិនឲ្យម៉ត់ និងបន្ថែមប្រេងដូងដើម្បីឲ្យវារលោង។ អនុវត្តវានៅលើសក់របស់អ្នក និងទុកវាឲ្យបានរយៈពេល ៣០ នាទី ទើបធ្វើការលាងជម្រះវាចេញបាន។
៧. ចេក និង ប្រេងអូលីវ
ដើម្បីទទួលបានសក់ក្រាស់ អ្នកគ្រាន់តែប្រើប្រេងដូង ប្រេងអូលីវ និងចេក។ លាយគ្រឿងផ្សំទាំងនេះបញ្ចូលគ្នា រួចធ្វើការលាបម៉ាស្សាលើស្បែកក្បាល និងសក់ឲ្យបានរយៈពេល ១៥ នាទី ចាំធ្វើការលាងសម្អាតចេញ៕
0 comments :
Post a Comment