មើមខ្ទឹមជ្រក់



**គ្រឿងផ្សំ៖
មើមខ្ទឹមចាស់ដែលមិនទាន់ស្ងួតសំបក ស្ករ អំបិល ទឹកខ្មេះ

***វិធីធ្វើ៖
1- កាត់មើមខ្ទឹមលាងអោយស្អាត។
2- ដាំទឹកអោយពុះ លើកចុះទុក៥នាទី រួចទម្លាក់មើមខ្ទឹមក្នុងទឹកក្តៅ ប្រហែល១នាទី ហើយស្រិតទឹក ឬស្រង់យកខ្ទឹមចេញ សម្រស់អោយស្រស់ទឹក។ សូមកុំទុកយូរ នាំអោយសាច់ខ្ទឹមឆ្អិនរលួយ។ បើទឹកត្រជាក់ នឹងនាំអោយមើមខ្ទឹម ក្លាយជាមានពណ៌ខៀវ ពេលជ្រក់។
3- យកកែវលាងទឹកជូតអោយស្ងួត។ញាត់មើមខ្ទឹម ចូលក្នុងកែវ។កម្លោចស្ករស (ឬ ស្ករត្នោត តាមចំណូលចិត្ត) ហើយចាក់ទឹក ដាក់អំបិល ដាំអោយពុះ។សូមភ្លក្សអោយមានរសជាតិផ្អែមប្រៃបន្តិច។
4- ពេលទឹកស្ករពុះ លើកចុះ ទុកអោយត្រជាក់ ទើបចាក់ទឹកខ្មេះចូលបន្តិច ដើម្បីយកក្លិនឈ្ងុយផង ដើម្បីអោយជ្រក់មានពណ៌ថ្លាស្អាតផង តែកុំលាយអោយដល់ជូរ។
5- កូរលាយអោយសព្វរសជាតិគ្នាហើយទើបចាក់ ចូលកែវខ្ទឹម គ្របអោយជិត។ដាក់កែវខ្ទឹម ហាលថ្ងៃ បីបួនថ្ងៃ ដើម្បីអោយចេញជាតិជូរឆ្ងាញ់។

យើងអាចបរិភោគខ្ទឹមជ្រក់ ជាមួយ ត្រីអាំង ត្រីឆ្អើរ ឬ ធ្វើមុខមីបំពង (ខ្លះហៅថា មីសៀម)
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment