គ្រោះថ្នាក់ដែលស្ត្រីគ្រប់រូបគួរតែដឹងពីការប្រើប្រាស់​ក្រែម​លាបមាត់​ញឹកញាប់


គ្រឿង​សំអាង​ពិតជាមាន​សារៈសំខាន់ខ្លាំង​ណាស់សម្រាប់​មនុស្សស្រី​គ្រប់រូប ព្រោះ​វា​អាចជួយលើក​កម្ពស់សម្រស់​ពួកគេឲ្យស្រស់​ស្អាតបាន​មួយកម្រិត។ ប៉ុន្តែ​ពួកគេ​មិន​បាន​ដឹងថា ការប្រើប្រាស់​គ្រឿង​សំអាង​ទាំងអស់នោះ​ជាញឹក់ញាប់អាច​ធ្វើឲ្យ​ប៉ះពាល់ដល់​​ដល់សុខភាពនោះទេ។ អ្នកជំនាញ​បាន​ព្រមាន​ថា​ នៅក្នុងគ្រឿង​សំអាង​ជាច្រើន​ប្រភេទគឺ សំបូរទៅ​ដោយ​​សារធាតុ​គីមីដែលបង្ក​ឲ្យមាន​គ្រោះថ្នាក់ដល់សុខភាព ដូច្នេះ​អ្នក​មិន​គួរប្រើវា​ជាញឹកញាប់ពេកទេ។
១. ប៉ះពាល់ដល់ប្រព័ន្ធសសៃប្រសាទ
ក្នុងឆ្នាំ ២០១១ ទីភ្នាក់ងារផ្នែកចំណីអាហារ និងឱសថ​អាមេរិកបាន​ប្រកាសថា ក្រេមលាប​បបូរមាត់​ដែលផ្តល់​ផល​ប៉ះពាល់ខ្លាំងជាងគេមាន ៤០០ ប្រភេទ។ សារធាតុ​លោហៈ​ដែល​មាន​​នៅក្នុង​ក្រេម​អាច​ជ្រាប​ចូលយ៉ាងងាយ​ទៅក្នុងឈាម​តាមបបូរមាត់ និង​មាត់​របស់​អ្នកប្រើ។ ការ​កកុញ​សារធាតុ​ទាំង​នេះ​អាច​នាំ​ឲ្យ​មាន​ការ​រាំង​ស្ទះដល់ការ​រំលាយ​អាហារ, ប៉ះពាល់ដល់ជាតិ​កាល់ស្យូម​នៅក្នុងឆ្អឹង និង​សសៃប្រសាទ។
សារធាតុលោហៈទាំងនោះក៏អាចបង្ក​គ្រោះថ្នាក់ដល់​ស្ត្រី​មាន​ផ្ទៃពោះ។ វាអាចរំខាន​ដល់ការអភិវឌ្ឍរបស់ទារក និងការអភិវឌ្ឍនៃទារក​តាមរយៈទឹកដោះ។ ជាពិសេស​វាអាច​ប៉ះពាល់ដល់​ការអភិវឌ្ឍបញ្ញារបស់កុមារ។
២. ប្រតិកម្ម, រលាកស្បែក
សមាសភាព​គីមី​ដូចជា methacrylate នៅ​ជាប់នឹងមាត់ អាច​រំខានដល់អ្នកប្រើប្រាស់បណ្តោលឲ្យ​របកស្បែក, កន្ទួល, ហើមបបូរមាត់។
៣. ជំងឺសសៃឈាមបេះដូង
សារធាតុ Triclosan ជាទូទៅត្រូវបាន​គេ​ដាក់បញ្ចូលនៅក្នុងគ្រឿង​សំអាង។ សារធាតុ​នេះ​អាច​រំខាន​ដល់​សកម្មភាព​ជាតិ​កាល់ស្យូមចាប់ពីខួរក្បាលទៅសាច់ដុំ, ប៉ះពាល់ដល់​សកម្មភាព​របស់​បេះដូង, កាត់បន្ថយកំលាំងសាច់ដុំ។
៤.​ មូលហេតុនៃការគ្មានកូន
ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា សារធាតុគីមី triclosan និង parabens ចូលទៅក្នុងមាត់​អាចបង្កឲ្យខូចខាត​មុខ​ងារ​ក្រពេញ​ទីរ៉ូអ៊ីត និង​ការ​បន្តពូជរបស់​រាងកាយ។ វាអាចបង្កើន​អរម៉ូន​ភេទឈ្មោល​នៅក្នុងរាងកាយ​របស់​មនុស្សស្រី​ ដែលបណ្តោល​ឲ្យ​កើត​មុន, លើក​ទម្ងន់, ជំងឺសក់, បញ្ហារដូវ និង​អាច​នាំ​ឲ្យ​គ្មាន​កូន។
៥. បង្កើន​ហានិភ័យនៃជំងឺមហារីកសុដន់
នៅពេលដែលសារធាតុ parabens ជ្រាបចូលទៅក្នុងមាត់ វាអាចប៉ះពាល់ដល់អរម៉ូនភេទញី និងបង្អាក់វដ្តរដូវ។ គ្រឿង​សំអាង​ដែលមាន​សារធាតុ​លោហៈច្រើនដូចជា ក្រូមីញ៉ូកាតមីញ៉ូម អាចនាំ​ឲ្យ​កើត​ជំងឺមហារីកសុដន់។
៦. ហានិភ័យនៃជំងឺរលាក
អ្នកវិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា ការប្រើក្រេម​លាប​មាត់​អាច​ទាក់ទងទៅនឹង​ជំងឺ​រលាកសន្លាក់រ៉ាំរ៉ៃ។ ពេល​ដែល​សារធាតុ​គីមី​ជ្រាបចូលទៅក្នុងមាត់​អាច​វាយ​ប្រហារជាលិកា​ដែល​មាន​​សុខភាព​ល្អ, លទ្ធផល​មាន​ការរលាក​ភ្នាស់មាត់​ផ្ទាល់ និងដំបៅមាត់, សន្លាក់, តម្រង​នោម និងសរីរៈដទៃទៀត៕
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment