វិធីបិទបាំងស្នាមជ្រីវជ្រួញជុំវិញភ្នែក



បញ្ហាស្នាមជ្រីវជ្រួញជារឿងដែលត្រូវកើតឡើងចំពោះមនុស្ស គ្រប់ៗគ្នាកាលណាមានអយុកាន់តែច្រើន។ ដូច្នេះថ្ងៃនេះយើងមាន វិធីបំបិទស្នាមជ្រីវជ្រួញជុំវិញភ្នែកមកជម្រាបជូន។ ភ្នែកឡើងស្រអាប់ : កើតបណ្ដាលមកពីអ្នកអត់ងងុយដេកមិនបានគ្រប់គ្រាន់ផឹកស្រា ច្រើនពេក។ ដូច្នេះត្រូវរកដន្សែងត្រជាក់មកបិទស្អំរហូតទាល់តែអាការប្រសើរ ឬ ដើមហេតុ បណ្ដាលមកពីជាតិអាល់កុល គឺគ្រាន់ផឹកទឹកឱ្យបានច្រើនក៏នឹងជួយឱ្យអាការបានប្រសើរ។ ជុំវិញរង្វង់ភ្នែកឡើងខ្មៅជាំ : ត្រូវបិទបាំងដោយការប្រើគ្រឿងសម្ពាងដែលត្រូវជ្រើស រើសសម្សៅទ្រនាប់ពណ៌ភ្លឺជាងដែលអ្នកកំពុងប្រើរាល់ថ្ងៃ។ ភ្នែកតូច : អ្វីដែលមិនអាចខ្វះបានគឺគូល័រតុបតែងត្របកភ្នែក(Eyeshadow)២ពណ៌មិន ចំពោះថាជាពណ៌ស្រគាំទេ។ ចំពោះពណ៌ភ្លឺត្រូវលាបត្រង់ត្របកភ្នែកផ្នែកជិតៗច្រមុះ។ ចំណែកឯពណ៌ស្រគាំត្រូវលាបត្រង់ត្របកភ្នែកផ្នែកលើធ្វើបានច្នេះនឹងធ្វើឱ្យភ្នែករបស់អ្នក មើលទៅមូលធំស្អាត។ ចុងបញ្ជក់ត្រូវលាបម៉ាស្ការ៉ាត្រង់ភ្នែកផ្នែកលើម្ដងទៀតក៏ជាការស្រច។ ភ្នែកក្រឡោត : បើចង់បិទបាំងដោយគ្រឿងសម្អាងគួរតែជ្រើរើសប្រើគូល័រតែងត្របក ភ្នែកពណ៌ចាស់ៗបន្តិចដូចជាពណ៌ប្រផេះចាស់ពណ៌ត្នោតឬពណ៌ស្វាយចាស់ពីព្រោះពណ៌ អស់ទាំងនេះនឹងជួយកាត់បន្ថយបញ្ហារបស់អ្នកបានយ៉ាងប្រសើរហើយវាថែមទាំងធ្វើឱ្យភ្នែក មើលទៅស្អាតលេចធ្លោថែមទៀតផង៕ ដកស្រង់ពី :ទស្សនាវដ្ដី ប្រជាប្រិយ ឆ្នាំទី ១៦ លេខ ៤៨៣ ៩៩-២០ កុម្ភះ ២០១០
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment