ដូចយើងខ្ញុំធ្លាប់បាន លើកឡើងម្តងរួចហើយថា ការសំអាតត្រចៀកដោយប្រើ សំលីត្បាលត្រចៀកអាចជា រឿងដែលមិនត្រឹមត្រូវ ព្រោះអ្នកបានរុញអាចម៍ត្រចៀក អោយចូលកាន់តែជ្រៅ និង អាចបណ្តាលអោយធ្លុះក្រដាសត្រចៀកទៀតផង។ ដូចនេះប្រសិនបើអ្នកចង់ធ្វើការសំអាតត្រចៀក ដោយមានសុវត្ថិភាពអ្នកគួរតែជ្រើសរើសវិធីដូចខាងក្រោមនេះ៖
១. ទឹកអំបិល
ចាក់ទឹកក្តៅឧណ្ហៗកន្លះពែង បន្ទាប់មកលាយជាមួយអំបិល ១ ស្លាបព្រាកាហ្វេ។ យកសំលី ជ្រលក់ចូលទៅក្នុងទឹកអំបិល ផ្អៀងក្បាលរបស់អ្នកអោយទាប់ ហើយច្របាច់ជាតិទឹកអំបិលអោយចូលទៅក្នុងរន្ធត្រចៀករបស់អ្នក ដោយរក្សាលំនឹងបែបនេះប្រមាណជា ២-៣នាទី សឹមផ្អៀងទៅម្ខាងទៀតដើម្បីអោយទឹកអំបិលចេញ ហើយអាចម៍ត្រចៀកក៏ចេញដែរ។

២. ប្រេងសំរាប់ប្រើទៅលើទារក
វិធីមួយផ្សេងទៀតគឺប្រើប្រេងទារក។ បន្តក់ប្រេងទារកចូលទៅក្នុងត្រចៀករបស់អ្នក ពីរបីដំណក់។ ទុកវាចោលប្រមាណជា ពីរបីនាទី វានឹងជ្រាបចូលទៅក្នុងអាចម៍ត្រចៀកដែលកករឹងខ្លាំង ធ្វើអោយទន់ ហើយងាយនឹងយកចេញ។ ពេលដែលអ្នកបណ្តក់ប្រេងចូលក្នុងត្រចៀករបស់អ្នក អ្នកត្រូវយកសំលីចុករន្ធត្រចៀករបស់អ្នក ដើម្បីកុំអោយវាហូរចេញមកក្រៅ។ បន្ទាប់មកផ្អៀងក្បាលរបស់អ្នកទៅម្ខាងដើម្បីអោយប្រេង និង អាចម៍ត្រចៀកហូរចេញមកក្រៅ។

៣. Baking soda (រកទិញនៅផ្សារទំនើប)
វិធីចុងក្រោយនេះក៏ងាយស្រួល និង មានសុវត្ថិភាពបំផុតក្នុងការសំអាតត្រចៀករបស់អ្នកថែរ។ អ្វីដែលអ្នកត្រូវធ្វើមុនគេនោះគឺ យក baking soda ១/៤ ស្លាបព្រាកាហ្វេ លាយជាមួយទឹកពីរស្លាបព្រាកាហ្វេ។ បញ្ចូញល្បាយនោះទៅក្នុងត្រចៀករបស់អ្នក ដោយប្រើបំពងបញ្ច្រកថ្នាំ។ ទុកចោលពីរបីនាទីសឹមផ្អៀងត្រចៀកដូចវិធីមុន ដើម្បីអោយអាចម៍ត្រចៀក និង ល្បាយហូរចេញ។

ជ្រើសរើសវិធីមួយណាដែលអ្នកគិតថាងាយស្រួល៕
About Lifestyle12
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments :
Post a Comment