ប្រើយ៉ាអួតែមួយ រឺពីរស្លាបព្រាបាយ អ្នកនឹងអាចជួយសង្គ្រោះស្បែក ដែលយ៉ាប់យឺនរបស់អ្នកបាន

 

យ៉ាអួមិនត្រឹមតែមានអត្ថប្រយោជន៍សុខភាពប៉ុណ្ណោះទេ តែវាថែមទាំងអាចជួយក្នុងផ្នែកសម្រស់បានទៀតផង។ វាសំបូរទៅដោយជាតិប្រូតេអ៊ីន, កាល់ស្យូម, ផូស្វ័រ, វីតាមីន B12 និង បាក់តេរីល្អរាប់មិនអស់។ វិធីប្រើយ៉ាអួក្នុងការថែរក្សាមានដូចខាងក្រោមនេះ៖

១. ជំរុះកោសិកាស្បែកងាប់
ជាតិអាស៊ីតស្រាលដែលមាននៅក្នុងយ៉ាអួជួយដោះស្រាយកោសិកាងាប់។ វិធីក្នុងការប្រើនោះគឺអ្នកគ្រាន់តែយកយ៉ាអួបន្តិច មកលាបប៉ាត់ៗអោយសព្វផ្ទៃមុខរបស់អ្នក ដោយទុកចោលប្រមាណជា ១០នាទី សឹមលាងចេញ។ ធ្វើវិធីនេះពីរ​ឬបីដងក្នុងមួយថ្ងៃ។
២. ជួយធ្វើអោយស្បែកមុខស
តើអ្នកមានបញ្ហាជាមួយនឹងមុនខ្ទុះមែនទេ? ពេលដែលមុខរបស់អ្នកមានមុនខ្ទុះ ស្បែករបស់អ្នកស្រអាប់ខ្មៅ ព្រោះតែមុនបានគ្រប់ដណ្តប់ពាសពេញផ្ទៃមុខរបស់អ្នក។ ដើម្បីកំចាត់ស្នាមអុចខ្មៅ ក៏ដូចជាបំបាត់មុនអ្នកគ្រាន់តែយកយ៉ាអួដែលសល់ពីការញុំារបស់អ្នក មកបំពោកលើផ្ទៃមុខរបស់អ្នក។ ទុកចោលអោយស្ងួត ចាំលាងចេញ។ នោះស្នាមមុនរបស់អ្នក និង បញ្ហាស្បែកផ្សេងៗទៀតនឹងរលប់បាត់បន្តិចម្តងៗ រហូតលែងមានរូបរាង។ គួរតែធ្វើនៅពេលព្រឹក រឺពេលយប់។
៣. ព្យាបាលមុន
វិធីធម្មជាតិដ៏ល្អមួយក្នុងចំណោមវិធីធម្មជាតិជាច្រើនផ្សេងទៀត យ៉ាអួក៏ត្រូវបានគេរាប់បញ្ជូលផងដែរ។ ជាតិអាស៊ីតស្រាលរបស់វាជួយសំលាប់ microbes។ យ៉ាអួក៏អាចជួយកំចាត់ស្នាមក្រហម (ស្បែកក្រហមខ្លាំង) ប្រសិនបើវានៅស្រស់ៗទើបនឹងយកចេញពីទូរទឹកកក។
៤. បំបាត់ស្នាមខ្មៅក្រោមរង្វង់ភ្នែក
ការស្ត្រេស និង គេងមិនគ្រប់គ្រាន់ បានបន្សល់ទុកស្នាមខ្មៅក្រោមរង្វង់ភ្នែករបស់អ្នក ដែលធ្វើអោយអ្នកមើលទៅហាក់ដូចជាហត់នឿយ និង ចាស់ខ្លាំងណាស់។ កុំបារម្ភ, ប្រសិនបើអ្នកចង់បំបាត់វានោះ យ៉ាអួគឺជាដំណោះស្រាយដ៏ល្អសំរាប់អ្នក។ លាបយ៉ាអួស្តើងៗក្រោមរង្វង់ភ្នែករបស់អ្នក អោយបានច្រើនដង នៅពេលណាក៏បានអោយតែអ្នកមានពេល។ នោះស្នាមខ្មៅក្រោមរង្វង់ភ្នែករបស់អ្នកនឹងលែងមានទៀតហើយ។
៥. លុបបំបាត់ស្នាមផ្នត់
ប្រសិនបើអ្នកមានកង្វល់ជាមួយនឹងស្នាមផ្នត់ ដែលតាមយារយីសម្រស់របស់អ្នកនោះ។ សូមឈប់កង្វល់ទៀតទៅ, យ៉ាអួអាចជួយអ្នកបាន។​ លាបយ៉ាអួទៅលើផ្ទៃមុខរបស់អ្នក ទុកចោលអោយស្ងួត ចាំលាងចេញតាមធម្មតា។ នោះស្នាមផ្នត់របស់អ្នកនឹងរលុបបាត់បន្តិចម្តងៗ រហូតលែងមាន៕
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment