វិធីព្យាបាល បញ្ហាពងបែក ក្នុងមាត់ អោយជា រហ័សទាន់ចិត្ត


មនុស្សមួយចំនួន តែងតែជួបនឹង បញ្ហាពងបែក ក្នុងមាត់នេះ ។ វាជាធ្វើអោយ អ្នកពិបាកក្នុងការ និយាយ រឺ ញុំាអាហារ ខ្លំាងណាស់ ។ ប្រសិនជា អ្នកកំពុងប្រឈមមុខ​នឹង បញ្ហានេះ សូមអនុវត្តន៍ ការព្យាបាល តាមបែបធម្មជាតិ ដូចខាងក្រោមនេះ ៖

១. Baking soda និង​ទឹក
លាយ baking soda ជាមួយទឹកក្តៅឧណ្ហៗ គឺជាដំណោះស្រាយ តាមផ្ទះដែលលឿន បំផុតក្នុងការព្យាបាល បញ្ហាពងបែកក្នងមាត់ ។ អ្វីដែលអ្នកត្រូវធ្វើ គឺខ្ពុលមាត់ជាមួយទឹក ​ដែលបានលាយរួច ពីរដង ក្នុងមួយថ្ងៃ ។ អ្នកក៏អាចលាប baking soda ដោយផ្ទាល់ទៅលើ ពងបែកក៏បានដែរ ។
២. សាច់ជូ
នេះក៏ជាដំណោះស្រាយ តាមផ្ទះដែលមាន ប្រសិទ្ធភាពក្នុងការ ព្យាបាលពងបែក មាត់ផងដែរ​ ។ លាបសាច់ជូ ដោយផ្ទាល់ទៅលើ មាត់ដែល មានដំបៅ ។ វានឹងកាត់បន្ថយ អាការៈឈឺចាប់ និង ធ្វើអោយឆាប់ជា​សះស្បើយ ផងដែរ ។
៣.​ ខ្ទឹមបារាំង
លាបខ្ទឹមបារាំង ដោយផ្ទាល់ទៅ លើពងបែកមាត់ ។ វាប្រហែលជារៀង​ផ្សារ បន្តិចពេលដាក់ដំបូង តែវាជួយអោយឆាប់ ជាសះស្បើយបានយ៉ាង រហ័សទាន់ចិត្ត ។
៤. ល្ហុង
ល្ហុងក៏ជាដំណោះស្រាយ តាមផ្ទះដ៏មានប្រសិទ្ធភាព ក្នុងការព្យាបាល បញ្ហាពងបែកមាត់ ។ អ្វីដែលអ្នក​ត្រូវធ្វើ គឺអ្នកត្រូវញុំាល្ហុង អោយបានច្រើន ។ រឺអ្នកអាចទំពារ ស្លឹកល្ហុងពីរបី សន្លឹក ។ វានឹងជួយផ្សះដំបៅ ក្នុងមាត់របស់អ្នក។
៥. ទឹកឃ្មុំ និង រមៀត
វាជាវិធីសាមញ្ញា ដែលងាយស្រួល ក្នុងការរកគ្រឿងផ្សំ បំផុត។ លាយម្សៅរមៀត ជាមួយទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ។ កូរបញ្ជូលគ្នា អោយសព្វល្អ ។ លាបវាដោយផ្ទាល់ ទៅលើមាត់របស់អ្នក ។ អ្នកនឹងឃើញ លទ្ធផលភ្លាមៗ ។
៦. ខ្ពុលទឹកអំបិល
ទឹកអំបិល មានប្រសិទ្ធភាព ១០០% ក្នុងការព្យាបាល បញ្ហាពងបែក ក្នុងមាត់ ។ វាផ្សារពិតមែន តែវាឆាប់ជាសះស្បើយ ខ្លាំងណាស់ ។ ខ្ពុលវាយ៉ាងហោចណាស់ ២ ដងក្នុងមួយថ្ងៃ​ ៕
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment