វិធីព្យាបាល​ជំងឺគ្រួួស​តម្រង​នោមឲ្យ​ជាសះស្បើយ​ក្នុងរយៈ​ពេល ៧ ថ្ងៃ


ផ្លែល្ហុងខ្ចី​ត្រូវ​បាន​គេទទួលស្គាល់​ថា ជា​ឱសថបុរាណ​អាច​ព្យាបាល​ជំងឺគ្រួួសក្នុង​តម្រងនោម​បាន​យ៉ាង​មានប្រសិទ្ធិភាព។
គ្រួួសក្នុង​តម្រងនោម​កើតឡើង​នៅពេល​មានការ​ប្រមូលផ្តុំ​នូវសារធាតុខនិជ​ជា​ច្រើន​ដូចជា៖ កាល់ស្យូម, អុកសាឡាត, អំបិល​ផូស្វាត​នៅក្នុង​ទឹកនោម​មាន​ការ​កើនឡើង និង​កាកសំណល់​ទាំងអស់​នេះ​បានក្លាយ​ជាគ្រោះ​ក្នុង​តម្រង​នោម។
ជាធម្មតា គ្រួួសក្នុង​តម្រងនោមមាន​រាងមូល​រលោង។ ប្រសិនបើ​គ្រោះក្នុង​តម្រង​នោមមាន​រាងមូល ជាធម្មតា​មិន​បណ្តាល​ឲ្យអ្នក​ជំងឺ​មាន​ការឈឺចាប់​ឡើយ ប៉ុន្តែ​ប្រសិនបើ​គ្រោះ​មាន​រាង​ស្រួច​ចុង តម្រង​នោម​នឹង​មានការឈឺ​ចាប់​យ៉ាងខ្លាំង។ ប្រសិនបើ​មិនព្យាបាល​វាឲ្យ​បាន​ទាន់ពេល​ទេ គ្រួួសក្នុង​តម្រង​នោមអាច​បង្កឲ្យ​ជីវិត​ជួប​នឹងភាព​ស្មុគស្មាញ​ធ្ងន់ធ្ងរ។
មានវិធីសាស្ត្រ​ជាច្រើន​អាចព្យាបាល​ជំងឺគ្រួសក្នុងតម្រងនោម​បាន ដូចជា ការវះកាត់​ដើម្បី​យកគ្រួួសចេញ, លេបថ្នាំ​ដើម្បី​រំលាយ​គ្រួួស…ប៉ុន្តែ​អ្នក​កើតជំងឺ​គ្រោះ​ក្នុងតម្រងនោម​ជាង ៦០% កើត​ជំងឺ​នេះ​ម្តង​ទៀត។
ហេតុផល​មួយដោយសារគ្រួស​ក្នុង​តម្រងនោម​ត្រូវ​បាន​កម្ចាត់​ចោល ប៉ុន្តែការ​កើតឡើង​នៃគ្រួស​នៅ​តែមាន។ ប្រសិនបើ​មិន​រំលាយអស់​ទេ ដុំគ្រួស​ល្អិត​ដែល​នៅសល់​នឹង​បណ្តាល​ឲ្យ​មាន​ការ​ឈឺចាប់, អស់​កម្លាំង និង​ធ្វើឲ្យ​អ្នកជំងឺ​ត្រូវចំណាយប្រាក់​អស់​ច្រើន។
ជានិច្ចកាលគ្រួួសក្នុង​តម្រងនោម​ត្រូវ​បានព្យាបាល​ដោយ​ប្រើឱសថបុរាណ​ធម្មជាតិ។ ឱសថបុរាណ​នេះអាច​កម្ចាត់​ដុំគ្រួសយ៉ាង​មានប្រសិទ្ធិភាព ហើយ​ទីបំផុតគ្រួួស​ត្រូវ​បាន​កម្ចាត់​ចេញ​តាមរយៈ​ទឹកនោម, ដោយគ្មាន​ភាព​ឈឺចាប់ ហើយជាពិសេស​មិនចាំបាច់​ត្រូវ​វះកាត់។ ជាយូរលង់​ណាស់មកហើយ ឱសថបុរាណ​ផ្លែល្ហុងខ្ចី​ត្រូវ​បាន​គេទទួលស្គាល់​ថា អាច​ជួយព្យាបាល​ជំងឺគ្រួួសក្នុង​តម្រងនោម។ ឱសថចុង​ក្រោយសាមញ្ញៗ ប៉ុន្តែមាន​ប្រសិទ្ធិភាព​ខ្ពស់ ដែល​អ្នក​រាល់​គ្នា​អាច​ធ្វើបាន។
វិធីសាស្ត្រ​ដើម្បីព្យាបាល​ជំងឺគ្រួួសក្នុង​តម្រងនោម​ដោយ​ប្រើផ្លែល្ហុង៖
ប្រើកាំបិត​ពុះល្ហុង, យក​គ្រាប់ចេញ, ទុកសំបក​ល្ហុង។ រួច​ដាក់​អំបិល​បន្តិច​ចូលក្នុង​ល្ហុង ហើយ​ដាក់​ចំហុយ​រហូតដល់​ផុយ, ទុក​ឲ្យត្រជាក់​រួចទទួល​ទាន​ទាំង​សំបក។
ទទួលទាន ១ ថ្ងៃ​ម្តង រយៈពេល ៧ ថ្ងៃ គ្រួួសក្នុងតម្រងនោម​នឹង​បាត់​អស់។
កំណត់​ចំណាំ​នៃការ​ប្រើផ្លែល្ហុង​ដើម្បីព្យាបាល​ជំងឺគ្រួួសក្នុងតម្រងនោម៖
មុន​នឹងព្យាបាល​ដោយប្រើ​ឱសថធម្មជាតិ​នេះ គួរតែទៅ​មណ្ឌល​សុខភាព​ដើម្បីពិនិត្យ​មើល​ថា តើគ្រួួស​ក្នុង​តម្រងនោម​មាន​ទំហំប៉ុណ្ណា។ ក្រោយ​ពេល​ប្រើឱសថ​នេះ​រួច គួរតែ​ទៅ​ពិនិត្យម្តង​ទៀត ដើម្បី​ដឹងពីប្រសិទ្ធិភាព​របស់​ឱសថ, ថាតើ​គ្រួួស​ក្នុង​តម្រងនោម​បាត់អស់ ឬនៅ?
ប្រសិនបើ​គ្រួួសល្អិតៗ​ក្នុង​តម្រងនោម​មិនទាន់​អស់ទេ អ្នក​ត្រូវបន្ត​ប្រើវិធីនេះ​អាច​ដល់ទៅ​១ ឬ​ ២ខែ។
លើសពី​នេះទៀត ក្រៅ​ពីឱសថ អ្នក​ជំងឺគួរ​តែទទួលទាន​បន្លែបៃតង​ឲ្យ​បាន​ច្រើន, ផ្លែឈើ, ទឹកឲ្យ​បាន​គ្រប់គ្រាន់​ដើម្បីព្យាបាល​ជំងឺគ្រួួសក្នុង​តម្រងនោម​នេះ៕

Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment