កញ្ចឹងកខ្មៅគួរធ្វើបែបណាទៅ ?


ប្រសិនបើអ្នកមានកខ្មៅ ចូរកុំបារម្ភ យើងខ្ញុំមានដំណោះស្រាយ មួយចំនួនដែលអាចជួយអ្នកបាន គ្រាន់តែអ្នកត្រូវអត់ធ្មត់ និង ព្យាយាមអនុវត្តន៍ អោយបានទៀងទាត់ ។ វិធិទាំងនោះ មានដូចជា ៖
១. ទឹកក្រូចឆ្មា
អ្វីដែលអ្នកត្រូវធ្វើនោះគឺ លាយទឹកក្រូចឆ្មា និង ទឹក ក្នុងបរិមាណស្មើរគ្នា ។ លាបវាទៅលើបរិវេណស្បែក ដែលខ្មៅ មុនពេលដែលអ្នកចូលគេង (ពេលយប់) ។ ធ្វើវាដដែលៗ រាល់ថ្ងៃ សំរាប់រយៈពេល ១ ខែ រឺយូរជាងនេះ អាស្រ័យទៅលើ ករបស់អ្នកខ្មៅខ្លាំង រឺ ក៏តិច ។
២. Baking soda
– Baking soda
– ទឹក
វិធិធ្វើ៖
– លាយ baking soda ជាមួយទឹក (យកខាប់)
– លាបវាទៅលើ ករបស់អ្នក
– ទុកចោលរយៈពេល ១៥ នាទី
– លាងជំរះជាមួយទឹក
៣. ដំលូងបារាំង
– ហាន់វាជាបន្ទះ ល្មម (មិនក្រាស់ពេក មិនស្តើងពេក) ដុសវាទៅលើករបស់អ្នក ជាប្រចាំរយៈពេល ៥ ទៅ ១០នាទី ។ ធ្វើវាបែបនេះ យ៉ាងហោចណាស់ ២ ទៅ ៣ ខែ ។
– ដើម្បីទទួលបានលទ្ធផលឆាប់រហ័ស, បន្ថែមទឹកក្រូចឆ្មា ទៅក្នុងទឹកដំលូងបារាំង ហើយលាបវាទៅលើស្បែកកដែលខ្មៅ ។ ទុកចោលរយៈពេល ១៥ នាទី ហើយលាងជាមួយទឹកធម្មតា ។
– អ្នកក៏អាចលាប ដំលូងកិន រឺ ទឹកដំលូងសុទ្ធ ដោយគ្មានបន្ថែមអ្វីក៏បាន ។ ទុកវាចោលមួយស្របក់ ហើយលាងជំរះ ដោយប្រើទឹកធម្មតា ៕
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment