អាថ៌កំបាំងជួយឲ្យផ្ទៃមុខឆាប់សក្នុងរយៈពេល ៧ថ្ងៃ

តើអ្នកដឹងទេថា មាន​កត្តាជាច្រើនដែលធ្វើឲ្យផ្ទៃមុខ​ខ្មៅស្រអាប់ រួមបញ្ចូលទាំង​ ការត្រូវនឹងកម្តៅព្រះអាទិត្យច្រើនពេក, ការផ្លាស់ប្តូរអរម៉ូន, កត្តាបរិស្ថាន និងទម្លាប់​រស់នៅ​មិន​ស្អាត។ ប៉ុន្តែ ប្រសិនបើអ្នកចង់ឲ្យស្បែកមុខ​សស្អាតឆាប់រហ័ស កុំភ្លេចប្រើម៉ាសធម្មជាតិដែលផ្សំឡើងពី ស្រូវសាលី រួមជាមួយក្រូចឆ្មា នឹងឃើញលទ្ធផលក្នុងរយៈពេលត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ។
 

ស្រូវសាលី គឺផលិតផលធម្មជាតិមួយប្រភេទដែលមានឥទ្ធពលបំផុតក្នុង​ការសម្អាត និងស្រូបយកធាតិកខ្វក់ដែលកកកុញនៅតាមរន្ធញើសបាន​យ៉ាងល្អ។ ចំណែកឯក្រូចឆ្មាអាច​កម្ចាត់ស្នាម​ខ្មៅៗ, កម្ចាត់ជាតិខ្លាញ់ និងផ្ជិតរន្ធញើសឲ្យរួមតូច។ មិនតែប៉ុណ្ណោះ វាមាន​ផ្ទុកវីតាមីន C ដែលប្រឆាំង​អុកស៊ីតកម្ម​ជួយកាត់បន្ថយ​ស្នាម​ជ្រួញ និងពន្លឿន​ការផលិតជាតិ​កូឡាជែនមកវិញ។ ដូច្នេះការលាយរបស់ទាំងពីរនេះបញ្ចូលគ្នា គឺជា​វិធីដ៏ល្អបំផុតក្នុងការសម្អាតស្បែកតាមបែបធម្មជាតិ និងទទួលបានលទ្ធផលយ៉ាង​ឆាប់រហ័ស។

គ្រឿងផ្សំ៖
- ក្រូចស្រស់ ១ផ្លែធំ ច្របាច់យកទឹក
-​ ស្រូវសាលី ដាក់សមល្មម

ការរៀបចំ៖
យកទឹកក្រូចឆ្មា កិនលាយជាមួយនឹងស្រូវសាលីឲ្យទៅជាល្បាយ។ ចាប់ផ្តើមអនុវត្តផ្ទាល់នៅលើផ្ទៃមុខ រួចទុកចោលយ៉ាងហោចណាស់ ២០នាទី។ បន្ទាប់មកលាង​ជម្រះ​ជាមួយនឹង​ទឹកឲ្យ​បានស្អាតជាការស្រេច៕

Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment