ភាពតានតឹងអាចជាមូលហេតុដែលធ្វើឲ្យដៃ និងជើងរបស់អ្នកត្រជាក់។ វាបានបង្កើនចលនានៅក្នុងរាងកាយ ដែលធ្វើឲ្យសរសៃឈាម និងដំណើរការឈាមរត់ថយចុះ ដែលនាំឲ្យដៃនិង ជើងរបស់យើងត្រជាក់។
ប្រសិនបើដៃ និងជើងមានភាពត្រជាក់ ហើយអ្នកបានធ្វើចលនាហើយនៅតែត្រជាក់ទៀត វាប្រហែលជាពេលវេលាដែលអ្នកត្រូវសួរខ្លួនឯងថា តើមានរឿងអ្វីកើតឡើង ឬអត់? ។ និយាយរួមទៅដៃជើងត្រជាក់ គឺជារឿងធម្មតា ជាពិសេសសម្រាប់ស្រ្តី នៅពេលដែលអ្នកស្ថិតនៅក្រោមសីតុណ្ហាភាពត្រជាក់។ ប៉ុន្តែប្រសិនបើបំរែបម្រួលនៃរាងកាយអាចបញ្ជាក់ថា អ្នកត្រូវប្រឈមមុខជាមួយនឹងបញ្ហាទាំងនេះ៖
ភាពស្លេកស្លាំង
ពេលម្រាមដៃជើងត្រជាក់ ជាធម្មតាអ្នកតែងតែមានអារម្មណ៍អស់កម្លាំង, ការធុញទ្រាន់ និងមានអាការៈឈឺក្បាលញឹកញាប់។ ប្រសិនបើបញ្ហាទាំងនេះកើតឡើងចំពោះអ្នក, អ្នកគួរតែទៅធ្វើតេស្ដឈាមហើយអ្នកនឹងឃើញពីរោគសញ្ញា ប្រសិនបើអ្នកមានបញ្ហាកង្វះជាតិដែក។
ជាតិដែក គឺជាសមាសភាគសំខាន់នៃអេម៉ូក្លូប៊ីនដែលជាម៉ូលេគុលផ្ទេរអុកស៊ីសែនក្នុងឈាម និងផ្ដល់ជាតិក្រហមនៃឈាមដោយខ្លួនវា។ នេះហើយជាមូលហេតុដែលដៃជើងត្រជាក់ខ្លាំង អាចជាសញ្ញានៃជំងឺខ្វះឈាម។
ជំងឺទឹកនោមផ្អែម
ដូចគ្នានេះផងដែរ ម្រាមដៃត្រជាក់ អាចធ្វើឲ្យអ្នកមានអារម្មណ៍ថា ឈឺនៅចំណុចមួយចំនួនត្រង់បាត់ដៃ និងជើងរបស់អ្នក។ នេះអាចជាសញ្ញាដំបូងនៃជំងឺទឹកនោមផ្អែម។ វាគ្មានផលវិបាកដែលអាចធ្វើឲ្យប៉ះពាល់ដល់ឈាមរបស់អ្នកទេ ប៉ុន្តែវាអាចប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធសរសៃប្រសាទរបស់អ្នកទៅវិញទេ។
រោគសញ្ញាទូទៅផ្សេងទៀតដែលអាចបង្ហាញបានគឺ ការស្រេកទឹក, ឃ្លាន និងចំណង់អាហារខ្លាំងតែអ្នកទទួលទានមិនបាន ឬការស្រកទម្ងន់កម្រិតណាមួយ។ ប្រសិនបើអ្នកកើតមានសញ្ញាទាំងនេះ អ្នកគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យដើម្បីពិនិត្យមើលកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក។
ក្រពេញទីរ៉ូអ៊ីត
មុខងារនៃក្រពេញទីរ៉ូអ៊ីតមានដំណើរការយឺត នោះនាំឲ្យការរំលាយអាហារទាំងមូលចុះខ្សោយ ហើយជាធម្មតាវាតែងតែធ្វើឲ្យត្រជាក់ប្រអប់ដៃ និងជើង។ រោគសញ្ញាទូទៅរួមមាន ការធ្វើចលនារាងកាយយឺត, កំដៅចុះទាប, ការងងុយគេង, ភាពអស់កម្លាំង និងបញ្ហាផ្សេងជាច្រើនទៀត។
ការស្រ្តេស
ភាពតានតឹងក៏អាចបង្កឲ្យដៃជើងត្រជាក់បានដែរ។ ដែលជាមូលហេតុដែលបង្កឲ្យសរសៃឈាម និងដំណើរការឈាមរត់នៅក្នុងរាងកាយរបស់យើងថយចុះ ដូច្នេះហើយទើបធ្វើឲ្យដៃជើងត្រជាក់ដែរ៕
0 comments :
Post a Comment