រុក្ខជាតិ ៥ យ៉ាងដែលអ្នក គួរតែដាំ នៅផ្ទះរបស់អ្នក ព្រោះវាមាន អត្ថប្រយោជន៍ ជាច្រើន ចំពោះសុខភាព និង សម្រស់ ដែលអ្នក នឹកស្មានមិនដល់




តាមការពិតមានរុក្ខជាតិជាច្រើនដែល អាចប្រើធ្វើជាថ្នាំសំរាប់ព្យាបាលជំងឺ រឺអាចយកទៅប្រើប្រាស់សំរាប់សម្រស់។ ដូច្នេះហើយថ្ងៃនេះ​យើងខ្ញុំ សូមលើកយករុក្ខជាតិ ៥ យ៉ាងដែលមានអត្ថប្រយោជន៍ សំរាប់ថែរក្សាសម្រស់របស់អ្នក ហើយវាក៏មិនពិបាកក្នុងការដាំដែរ។ តើរុក្ខជាតិទាំងនោះមានអ្វីខ្លះ?
១. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើមាន អត្ថប្រយោជន៍សុខភាព ជាច្រើនរាប់មិនអស់។ មិនតែប៉ុណ្ណោះ, វាដើរតួរដ៏ល្អក្នុងផ្តល់សំណើម និង ប្រឆាំងនឹងភាពចាស់ជរាយ៉ាងល្អត្រឹមត្រូវ ព្រោះតែសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលធ្វើអោយការបត់បែនរបស់ស្បែកមានភាពប្រសើរឡើងវិញ ហើយពន្យាការលេចឡើងនៃភាពជ្រីវជ្រួញ។ វាក៏មានប្រសិទ្ធភាពក្នុងការព្យាបាលមុន និង អង្គែបានទៀតផង។
ខាងក្រោមនេះជាវិធីធ្វើ៖
– កោសយកជែលពីប្រទាលកន្ទុយក្រពើ ហើយលាបដោយផ្ទាល់ទៅលើមុខ និង ស្បែកក្បាលដើម្បីទទួលបានអត្ថប្រយោជន៍របស់វា រឺផឹកវាក៏បានដែរ។
២. ស្លឹកកន្ទ្រោប
ស្លឹកកន្ទ្រោបមានប្រសិទ្ធភាពក្នុងការព្យាបាលសក់ជ្រុះ ហើយជួយរក្សាពណ៌សក់ធម្មជាតិ។ ស្លឹកកន្ទ្រោបមានជាតិវីតាមីន B ដែលជួយស្តារពណ៌សក់របស់យើង ដោយចិញ្ចឹម និង ពង្រឹងឬសសក់ ហើយវាក៏ជួយជំរុញកំណើននៃការដុះលូតលាស់សក់ថ្មីផងដែរ។ ខាងក្រោមនេះជាវិធីធ្វើ៖
– យកស្លឹកកន្ទ្រោបបុកវាអោយម៉ដ្ឋ ហើយលាបវាទៅលើស្បែកក្បាលរបស់អ្នក។ អ្នកអាចលាយជាមួយទឹកដោះគោជូរក៏បានដែរ។ ស្លឹកកន្ទ្រោបក៏អាចជួយញុំាអោយបានទៀងទាត់ ដើម្បីទទួលបានប្រសិទ្ធភាពយ៉ាងឆាប់រហ័ស។ ស្លឹកកន្ទ្រោប ជាមួយប្រេងដូងប្រើដើម្បីការពារសក់ជ្រុះផងដែរ។

៣. ស្លឹកម្រះព្រៅ

ស្លឹកម្រះព្រៅមានទាំងអត្ថប្រយោជន៍ចំពោះសុខភាព និង អត្ថប្រយោជន៍សម្រស់។ វាជាភ្នាក់ងារដ៏ល្អក្នុងការជំរុញប្រព័ន្ធភាពសុំា ដើម្បីព្យាបាលអង្គែ និងរមាស់ស្បែកក្បាល ដោយផ្តល់មកវិញនូវពន្លឺចែងចាំង និង ស្បែកក្មេងវ័យ។ វាត្រូវបានគេជឿថាមានប្រសិទ្ធភាពក្នុងការប្រឆាំងជំងឺមហារីក ហើយជួយព្យាបាលជំងឺមហារីកជាច្រើនមុខផ្សេងទៀត, សូម្បីតែជំងឺមហារីកសុដន់។
ខាងក្រោមនេះជាវិធីប្រើ៖
– បន្ថែមស្លឹកម្រះព្រៅពីរបីសន្លឹកចូលទៅក្នុងតែរបស់អ្នក ហើយញុំាវាជាប្រចាំ រឺអ្នកអាចញុំាវាឆៅក៏បានដែរ។ អ្នកអាចយកវាទៅបុកអោយម៉ដ្ឋ រួចលាយជាមួយទឹកដោះគោជូរ រឺ gram flour ហើយលាបវាដោយផ្ទាល់ទៅលើសក់ និង មុខរបស់អ្នក។
៤. ស្លឹកជីអង្កាម
ជីអង្កាមជួយសំអាតស្បែក ដោយស្រូបយកជាតិប្រេងដែលលើស ហើយជួយសំអាតមុនក្បាលខ្មៅ និង កាត់បន្ថយមុនខ្ទុះ និង មុន។ ខាងក្រោមនជាវិធីប្រើ៖
– យកជីអង្កាមទៅបុក ហើយលាបវាទៅលើមុខ ដោយទុកចោល ១៥ នាទី បន្ទាប់មកលាងចេញ។ អ្នកក៏អាចយកវាទៅលាយជាមួយម្សៅធញ្ញាជាតិ (oatmeal រកទិញនៅផ្សារទំនើប) ហើយលាបវាទៅលើមុខរបស់អ្នក។ បន្ទាប់មកធ្វើការម៉ាស្សាថ្នមៗជាមុនសិន សឹមលាងទឹកចេញ ដើម្បីសំអាតស្បែករបស់អ្នក ហើយជំរុះស្បែកដែលងាប់ចេញពីលើផ្ទៃមុខ។ អ្នកក៏អាចលាយជាមួយទឹកដោះគោជូ ដើម្បីធ្វើអោយស្បែកមានពន្លឺផងដែរ។
៥. ផ្ការំយោល
ផ្ការំយោលធ្វើការបានយ៉ាងល្អសំរាប់សក់។ ដោយការប្រើវាអោយបានទៀងទាត់ វានឹងជួយថែទាំបញ្ហាសក់ជាច្រើនប្រភេទដូចជាការពារសក់បែកចុង និង ទប់ស្កាត់សក់ស្កូវមុនអាយុផងដែរ។ វាជួយជំរុញដល់កំណត់នៃការដុះសក់ថ្មី និង ជំរុញអោយសក់ដុះក្រាស់ទៀតផង។
ខាងក្រោមនេះជាវិធីប្រើ៖
– បេះផ្កា​ និង ស្លឹកស្រស់ៗ បុកវាអោយម៉ដ្ឋ ហើយលាយជាមួយទឹកដោះគោជូ រួចលាបទៅលើសក់។ ទុកចោល ១ ម៉ោងសឹមលាងចេញ។
ក្រៅពីរុក្ខជាតិទាំង ៥ នេះហើយអ្នកក៏អាចដាំដូចជាស្លឹកគ្រៃ, ក្រូចឆ្មារ, ប៉េងប៉ោះ, ជីវ៉ាន់ស៊ុយជាដើម ព្រោះវាក៏មានប្រសិទ្ធភាពក្នុងការថែរក្សាសម្រស់របស់អ្នកផងដែរ៕

Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment