វិធីបំបាត់ស្នាមជ្រីវជ្រួញ និងពន្យាភាពចាស់ តាមបែបធម្មជាតិ


ស្នាមជ្រួញតែងតែកើតមាន ឡើងនៅពេល ដែលអ្នកមានអាយុ៣០ឆ្នាំឡើងទៅ។ ប្រសិនបើអ្នកប្រើផលិតផល ដែលមានធាតុសរីរាង្គ ព្រោះវាអាចជួយកាត់បន្ថយ កុំអោយអ្នកកើតមានស្នាមជ្រីវជ្រួញ។ កត្តាមួយចំនួន ដែលអាចបណ្តាលអោយ មានស្នាមជ្រីវជ្រួញមានដូចជា​ ប្រភេទស្បែក ការត្រូវកំដៅថ្ងៃ​ និងការថែរក្សាស្បែក។ ហើយស្បែក ដែលទទួលរងកំដៅថ្ងៃ គឺនឹងមានសភាពជ្រីវជ្រួញខ្លាំង។
ស្នាមជ្រួញគឺក៏មានការទាក់ទង នឹងប្រភេទនៃស្បែកផងដែរ។ ស្បែកដែលមាន ពណ៌ក្រម៉ៅគឺមានផ្ទុកសារធាតុម៉ាលេនីន ដែលអាចការពារស្បែក អ្នកពីការខូចខាតពីពន្លឺព្រះថ្ងៃ។ រីឯស្បែកមានជាតិខ្លាញ់ គឺអាចធ្វើអោយយើងមានការជ្រីវជ្រួញ បើប្រៀបធៀបជាមួយនឹង ស្បែកដែលមានសភាពស្ងួត។ នៅខាងក្រោមនេះ គឺជាវិធីបែបធម្មជាតិ ៥យ៉ាងដែលជួយ​មិនអោយស្បែក មានភាពជ្រីវជ្រួញ៖
១. ផឹកទឹកអោយបានច្រើន៖ ដើម្បីកុំអោយស្បែកមានភាពស្ងួត អ្នកត្រូវវធ្វើអោយខ្លួនអ្នកអោយ មានជាតិទឹកជានិច្ច។ មុខរបស់អ្នកត្រូវការជាតិទឹក ដើម្បីបំពេញនូវជាតិទឹកដែលមាននៅក្នុង កោសិកាស្បែកមុខរបស់អ្នក។ ដូច្នេះមុខរបស់អ្នកនឹងមិនឆាប់ កើតស្នាមជ្រីវជ្រួញមនោះទេ។
២. ប្រើប្រទាលកន្ទុយក្រពើ ដើម្បីអោយស្បែកមានសំនើម៖ ប្រទាលកន្ទុយក្រពើអាចជួយអ្នក បំបាត់ស្នាមជ្រួញបាននៅពេល អ្នកយកវាមកបិតនៅលើកន្លែងស្នាមជ្រួញនោះ ហើយប្រសិនបើអ្នកយកវាមក លាយជាមួយនឹងវីតាមីន E វានឹងមានប្រសិទ្ធភាពប្រសើរជាង នេះទៅទៀត ពីព្រោះវីតាមីន E មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងអាចពន្យាភាពចាស់នៃស្បែកបានផងដែរ។
៣. ធ្វើអោយស្បែកម៉ត់រលោង៖ ទឹកក្រូចស្រស់អាចជួយអោយស្បែក របស់អ្នកមានភាពរលោង និងអោយស្បែកអ្នកមាន សំនើមជានិច្ចបាន។​ ទឹកក្រូចស្រស់ក៏អាចជួយសម្អាតធូលីចេញពី ប្រហោងមុខរបស់អ្នកបានផងដែរ។ ពេលខ្លះអ្នកក៏អាចយកទឹកក្រូច មកលាយជាមួយប្រេងដូង រឺក៏ប្រេងអូលីវ ដើម្បីយកមកលាងមុខអោយមុខមានសំនើម។ បន្ទាប់ពីលាយហើយអ្នកក៏អាចបន្ថែម ទឹកឃ្មុំបញ្ជូល ដើម្បីអោយល្បាយនោះ អោយមើលទៅខាប់ ប៉ុន្តែវាក៏មានផលប្រយោជន៏ ជាច្រើននៅក្នុងនោះផងដែរ។
៤. ប្រើទឹកសពីស៊ុតដើម្បីបន្តឹងស្បែក៖ ដោយសារទឹកសដែលមាននៅ ក្នុងស៊ុតមានវីតាមីនជាច្រើន វាអាចធ្វើអោយស្បែកមានទំនឹង និងការពារស្បែកអោយជៀសផុតពីភាពជ្រីវជ្រួញ។
៥. ប្រើតែបៃតង៖ តែបៃតងសំបូរទៅដោយធាតុការពារអុកស៊ីតកម្ម ដែលអាចជួយអោយស្បែកមិន អោយមានភាពចាស់ និងកាត់បន្ថយស្មាមជ្រីវជ្រួញបាន។ អ្នកយកកញ្ចប់តែបៃតងមកដាក់អោយចំលើកន្លែងមានស្នាមជ្រួញ។ ខាងលើនេះជាវិធីសាមញ្ញដើម្បីបំបាត់ស្នាមជ្រួញ និងពន្យាភាពចាស់នៃស្បែក៕

Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment