រូបមន្តធម្មជាតិ​ជួយឲ្យ​ផ្ទៃមុខ​ឆាប់សដោយមិន​បាច់ប្រើឡេ



ប្រសិនបើស្បែក​របស់​អ្នកមានជាតិមេឡានីន​កើន​ឡើងខ្ពស់ នោះស្បែក​របស់អ្នក​នឹងប្រែទៅជាខ្មៅ។ ដើម្បី​កាត់បន្ថយ​ជាតិមេឡានីន​បាន អ្នកត្រូវចេះ​រក្សារ​កម្រិតជាតិ​មេឡានីន និង​ត្រូវការ​អនុវត្តតាម​ជំហ៊ាន​មួយចំនួន។ ខាងក្រោមនេះ​ជាវិធីធ្វើឲ្យ​ស្បែក​របស់​អ្នកស​ស្អាត​ដោយមិនបាច់ប្រើឡេ៖
ប៉េងប៉ោះ
វាមានផ្ទុកនូវសារធាតុ​ធ្វើឲ្យ​ស្បែកស និង​កម្ចាត់​ជាតិពណ៌​ពីធម្មជាតិ។ ហើយ​វាក៏មាន​សារធាតុជូរ ដែល​ធ្វើឲ្យ​មានសមតុល្យ pH ដល់​ស្បែក, ការពារស្បែក​មិន​ឲ្យកើន​ឡើង​ជាតិខ្លាញ់​ច្រើន និងធ្វើឲ្យស្បែក​ភ្លឺថ្លា។
ទឹក​ដោះគោជូរ
ទឹកដោះគោជូរក៏មានផ្ទុកនូវ​សារធាតុកម្ចាត់​ជាតិពណ៌​ផងដែរ ព្រោះវា​មានផ្ទុកនូវ​អាស៊ីតឡាក់ទិច។ យើងត្រូវ​យកវាមកធ្វើជា​ម៉ាស់បិតលើ​ផ្ទៃមុខ​យ៉ាង​ហោចណាស់​ឲ្យបាន ១ម្តង​ក្នុង ១ថ្ងៃ។ ទឹកដោះគោជូរ​ក៏អាចជួយ​ស្បែកភ្លឺថ្លា និង​សស្រស់ថ្លា​ផងដែរ។
ក្រូចឆ្មា
ក្រូចឆ្មា​មានផ្ទុក​នូវបរិមាណ​វីតាមីន C និងសារធាតុប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ដែលជួយ​ជម្រុញដល់​ការលូតលាស់​កោសិកាថ្មី ធ្វើឲ្យ​ស្បែក​សភ្លឺថ្លា។
ម្សៅក្រាម
ម្សៅក្រាម​ត្រូវបានប្រើ​ជាម៉ាស់​បិតលើមុខ ព្រោះវា​អាចជួយផ្លាស់ប្តូរ​ពណ៌ស្បែក​របស់អ្នក​បាន។ វាធ្វើឲ្យ​ស្បែកស​ម៉ត់រលោង ហើយស្រស់ថ្លា៕
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment