**គ្រឿងផ្សំ៖
1- បង្គារខ្លឹង ឬបង្កងទឹកសាប 6ក្បាល
2- គល់ស្លឹកគ្រៃដំទក់ៗ 1គល់
3- រំដេង 1ទៅ2បន្ទះស្តើងៗ
4- ស្លឹកក្រូចសើច 1ទៅ2សន្លឹក
5- ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ
6- ខ្ទឹមក្រហមចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ
7- ទឹកត្រី 1ស្លាបព្រាបាយ
8- ស្ករស 1ស្លាបព្រាបាយ
9- ប្រេងខ្យង 1ស្លាបព្រាកាហ្វេ
10- ម្សៅស៊ុបរសជាតិតុំយ៉ាំ 1ដុំ(ក្នុង1កញ្ចប់មាន2ដុំ)
11- ក្រូចឆ្មារ 1ចំណិត
12- ផ្សិតចំបើង 1ខាំ
13- ប៉េងប៉ោះទុំ កាត់ចំរៀកៗ 1ផ្លែ
14- ប្រេងឆា 2ស្លាបព្រាបាយ
15- ទឹកដោះគោឆៅ 4ស្លាបព្រាបាយ
16- ជីរណាកាត់ខ្លីៗ បន្តិចបន្តួច
17- ជីវ៉ាន់ស៊ុយបន្តិចបន្តួច
18- ម្ទេសហ៊ឹរ 2ទៅ3ផ្លែ
19- ទឹកធម្មតា ឬទឹកស៊ុប កន្លះលីត្រ
20- ខ្ទឹមបារាំងកាត់វាតូចៗ កន្លះមើម
***វិធីធ្វើ៖
1- ដាំឆ្នាំងជ្រៅមួយឲ្យក្តៅ ដាក់ប្រេងឆា ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម ខ្ទឹមស លីងវាឲ្យឈ្ងុយ សឹមចាក់ ផ្សិតចំបើង ខ្ទឹមបារាំងចូល ដាក់ទឹកធម្មតា ឬទឹកស៊ុបចូល
2- ដាក់ទឹកត្រី ស្ករស ប្រេងខ្យង ដុំម្សៅស៊ុបរសជាតិតុំយ៉ាំចូ
3- ពេលវាពុះចាក់ទឹកដោះគោឆៅចូល កូរវាបន្តិចសឹមភ្លក្សមើលរួច
4- បិទភ្លើង ដួសដាក់ចាន រោយជីរណា ជីវ៉ាន់ស៊ុយ និងម្ទេសហ៊ឹរពីលើជាការស្រេច
ទទួលទានសម្លតុំយ៉ាំជាមួយបាយ

0 comments :
Post a Comment