ផ្លែឈើ៦មុខជួយ សម្រកទម្ងន់ឱ្យ មានរាងស្វែលស្អាត



ថ្ងៃនេះខ្មែរណូតនឹងបង្ហាញអ្នកទាំងអស់គ្នានូវផ្លែឈើទាំង៦មុខ ដែលជួយសម្រកទម្ងន់ និងធ្វើអោយរាងស្វែល ដែលផ្លែឈើទាំងនោះមាន ដូចជា ផ្លែស្រកានាគ, ក្រូច, ផ្លែប៉ោម, ត្របែក, ល្ហុង និង ឪឡឹក។

១-ផ្លែស្រកានាគ
ផ្លែឈើរសជាតិជូរអែមដ៏ឆ្លាញ់មួយនេះជួយឱ្យអ្នកឆ្អែតថែមទាំងមានកាកសរសៃខ្ពស់កាឡូរីទាបបើយកទៅទទួល​ទាន​ជាមួយបន្លែសាលាដក៏បានទទួលសុខភាពល្អមួយផ្នែកទៀតដែរ។

២-ក្រូច
កាកសរសៃរបស់ក្រូចជួយគ្រប់គ្រងទម្ងន់ខ្លួនឱ្យសុភាពនារីបានដោយវាជួយធ្វើឱ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែតនិងជួយ​ឱ្យ​ក្រពះដំណើរការល្អទៀតផង។

៣-ផ្លែប៉ោម
ប៉ោមមានជាតិសរសៃច្រើនដូច្នេះហើយបានជានៅពេលយើងទទួលទាលហើយវានឹងជួយឱ្យឆ្អែតបានយូរ។ម៉្យាង​វិញទៀតប៉ោមផ្តល់ថាមពលត្រឹមតែ៥៩កាឡូរីតែប៉ុណ្ណោះហើយនៅមានវិតាមីនជាច្រើនទៀតដែលមានប្រយោជន៍​ចំពោះរាងកាយ។

៤-ត្របែក
ត្របែកសម្បូរទៅដោយវីតាមីនCផ្តល់ថាមពលទាបសមចំពោះស្ត្រីដែលចូលចិត្តទទួលទានចំណីលេងច្រើន។ម៉្យាង វិញទៀតត្របែកថែមទាំងមានវីតាមីនដែលជួយបង្កើតសរសៃទឹកប្រូតេអ៊ីនជួយឱ្យស្បែកតឹងណែនល្អគ្មានស្នាម ជ្រីវជ្រួញទៀតផង។

៥-ល្ហុង
ល្ហុងជាផ្លែឈើដែលជួយបណ្តេញ្ញកាកសំណល់ចេញពីរាងកាយហើយជួយកម្ចាត់ជាតិខ្លាញ់ផ្សេងៗក្នុងរាងកាយ​បាន​ទៀតផង។មិនតែប៉ុណ្ណោះវាថែមទាំងមានអង់ហ្ស៊ីមជួយរំលាយប្រូតេអ៊ីននិងរំលាយអាហារទើបវាអាចជួយ​សម្រក​ទម្ងន់បានមួយផ្នែកទៀត។

៦-ឪឡឹក
ឪឡឹកមួយចានផ្តល់ថាមពលត្រឹមតែ៥០កាឡូរីតែប៉ុណ្ណោះ។វាជាផ្លែឈើសម្បូរទៅដោយជាតិទឹកដល់ទៅ៩៣ភាគរយទើបធ្វើឱ្យយើងមានអារម្មណ៍ឆាប់ឆ្អែត។បើទទួលទានឪឡឹកជំនួសបាយល្ងាចវានឹងជួយសម្រកទម្ងន់​បានច្រើនតែម្តងប៉ុន្តេត្រូវទទួលទានល្មមៗបានហើយ។
ផ្លែឈើទាំង៦មុខនេះឃើញមានដាក់លក់ទុទៅនៅតាមទីផ្សារនានាក្នុងស្រុកយើង។បើបានដឹងយ៉ាងនេះហើយត្រូវ​រកទិញមកដាក់ក្នុងទូទឹកកកដើម្បីបានទទួលរាងស្វែលស្អាតដូចតារាបង្ហាញម៉ូត ៕
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment