ពិតជាប្លែកជាមួយនិងមុខម្ហូបមួយមុខនេះ បងប្អូនស្រ្តីមេផ្ទះក៏ដូចជាបុរសមេផ្ទះ ប្រហែលធ្លាប់លឺតែពងទាប្រៃតែសម្រាប់ថ្ងៃនេះ មង្គលការយើងនិងបង្ហាញពីវិធីធ្វើពងមាន់ប្រៃម្តង។ចង់ដឹងថារបៀបធ្វើ និង គ្រឿងផ្សំយ៉ាងណាយើងទៅមើលខាងក្រោមទាំងអស់គ្នា។
គ្រឿងផ្សំ៖
- អំបិលគ្រោះ 1kg
- ប៊ីចេងមួយស្លាបព្រាកាហ្វេ
- ទឹកមួយកូនឆ្នាំង
- ស្លឹកតើយ
វិធីធ្វើ៖
- រៀបស្លឹកតើយពីក្រោមប្រអប់ដែ លត្រូវត្រាំពងមាន់ ហើយរៀបពងមាន់ដាក់ចូល បន្ទាប់មកយកទឹកអំបិលមកចាក់ចូល អោយលិចពងមាន់ទុក 10 ទៅ 15 ថ្ងៃ សិនទើបយកមកទទួលទាន ( បើចង់បានប្រៃខ្លាំងអាចទុកលើ សថ្ងៃទៀតបាន )
ចំណាំ៖យើងដាក់ស្លឹកតើយ គឺធ្វើអោយពងមានមានក្លិនឈ្ងុយ
0 comments :
Post a Comment