ធ្វើការច្រើនឆ្នាំហើយមិនសល់លុយ? អត្ថបទខ្លីនេះអាចជួយអ្នកបាន!


យុវជនយើងបច្ចុប្បន្នមានបញ្ហាធំទាក់ទងនឹងការចាយលុយ ដែលអ្នកខ្លះចេញធ្វើការបាន២ទៅ៣ឆ្នាំហើយមិនមានសល់អ្វីទៀត។ ម៉ូតូជិះតាំងពីម៉ែទិញឲ្យ ដល់ឥឡូវនៅតែគ្មានលទ្ធភាពទិញម៉ូតូថ្មីជិះដោយខ្លួនឯងទៀត។ បើមិនសល់លុយអញ្ចឹង តើបានអីទៅដណ្ដឹងកូនគេ បើកូនក្រមុំឥឡូវឡើងថ្លៃយ៉ាងនេះ។
តាមពិតវិធីដែលងាយ គឺចាំតែពាក្យមួយឃ្លាហើយអនុវត្តន៍ឲ្យបាន នោះអ្នកនឹងលែងមានបញ្ហាលុយទៀត។ ត្រូវចាំថា រាល់ការចំនាយ ទៅត្រូវតែមានតម្លៃ មានន័យថា អ្នកទិញតម្លៃមិនមែនទិញសម្ភារះទេ។ ជាឧទាហរណ៍ឲ្យងាយយល់
១- ទិញអាយហ្វូន តើអ្វីដែលជាតម្លៃដែលអ្នកនឹងទទួលបានពីការទិញនេះ? អ្នកជាពាណិជ្ជករត្រូវការបង្អួតសម្ភារះបង្កើតទំនុកចិត្តដៃគូជំនួញ? បើអ្នកជាអ្នកធ្វើការធម្មតា មិនគួរចំនាយច្រើនលើវាទេ។
២- ទិញអាយផេត តើអ្វីនឹងទទួលបាន? វាអាចជួយអីបានខ្លះ? បើយកមកលេងហ្គេម មិនត្រឹមមិនជួយទេ ថែមទាំងបំផ្លាញពេលវេលាទៀត។
៣- ចូលខារាអូខេថ្នាក់ខ្ពស់មានស្រីកំដ សួរថាអ្នកទៅដើម្បីយកចិត្តដៃគូជំនួញ? បើត្រឹមសប្បាយ វាជាការខ្ចះខ្ជាយណាស់។
៤- ទៅបារផឹកស៊ី សួរថាចំនាយប៉ុន្នឹង បានស្រវឹងប៉ុន្នឹង ចំនេញអីមកវិញ? អ្វីជាតម្លៃ? បើគ្មានទេ កុំទៅបំផ្លាញសុខភាពថ្លើមអី អាណិតពេទ្យ។
៥- សន្សុំលុយយកទៅវិនិយោគ ទាំងផ្នែកទន់និងផ្នែករឹង។ ផ្នែកទន់គឺចំនេះដឹងនិងទំនាក់ទំនង ផ្នែករឹងគឺអាជីវកម្ម។ ពេលអ្នកចេះវិនិយោគ អ្នកនឹងទទួលបានលុយមកវិញ។
សំនួរសំខាន់ជាងគេ តើអ្នកហ៊ានចំនាយលុយ ដើម្បីទទួលបានចំនេះដឹងថ្មីណាមួយទេ? តើអ្នកហ៊ានចំនាយលុយដើម្បីបន្កើតមិត្តភាពជាមួយបុគ្គលពូកែណាមួយទេ?
បើមិនហ៊ានទេ អ្នកនៅក្មេងខ្ចីក្នុងការប្រើលុយណាស់ មិនមានសញ្ញាណធ្វើជាអ្នកមាននៅឡើយទេ ត្រូវរៀនបន្ថែមទៀត៕
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment