នៅពេលដែលអ្នកគិតថាខ្លួនអ្នកខិតខំរៀនមុខវិជ្ជាណាមួយ តែពិន្ទុនៅតែមិនបានល្អ ហើយអ្នកយល់ថាមុខវិជ្ជានោះមិនសាកសមនឹងអ្នកព្រោះអ្នកបានប្រឹងអស់ហើយ ហើយក៏មិនចង់ប្រឹងរៀនមុខវិជ្ជានោះទៀតដែរ។ តែពេលនោះអ្នកឃើញអ្នកផ្សេងធ្វើបានអន់ជាងអ្នក អ្នកនឹងមានអារម្មណ៍ត្រេកអរឡើងវិញ ព្រមជាមួយអារម្មណ៍មិនចង់ឃើញពិន្ទុអ្នកណាដែលធ្វើបានល្អជាងទេ ខ្លាចឈឺចិត្ត។ នេះជាសញ្ញាណនៃផ្នត់គំនិតមិនរស់រវើក មិនអភិវឌ្ឍន៍។ ផ្ទុយទៅវិញ បើអ្នកជាបុគ្គលដែលមានផ្នត់គំនិតវិជ្ជមាន អ្នកនឹងគិតថា ការខំប្រឹងរបស់អ្នកនៅស្ទើ ហើយអ្នកនឹងខិតខំឲ្យខ្លាំងជាងនេះទៀត។ អ្នកនឹងមិនខូចចិត្តនឹងឃើញគេធ្វើបានពិន្ទុច្រើនជាងអ្នកទេ ព្រោះអ្នកនឹងគិតថា គេធ្វើបាន ហេតុនេះអ្នកប្រាកដជាធ្វើបានដូចគេដែរ បើអ្នកខំប្រឹងនោះ។
បញ្ហាផ្នត់គំនិត ជាបញ្ហាដ៏សាំញាំ តែអាចផ្លាស់ប្តូរជីវិតមនុស្សបាន។ ជាក់ស្តែង មិត្តខ្ញុំម្នាក់ដែលមិនចេះគណិតវិទ្យា រៀនដល់ទី១១នៅតែមិនចេះដោះស្រាយសមីការដឺក្រេទី២ ឬសមីការ២អញ្ញត្ត។ គាត់ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ព្រោះមិនដែលបានគិតថាអត់ចេះដល់ថ្នាក់ហ្នឹង។ ខ្ញុំបានប្តូរផ្នត់គំនិតគាត់ ឲ្យយល់ថាគណិតវិទ្យាមិនពិបាកដូចគាត់គិតទេ ខ្ញុំបង្រៀនគាត់ឡើងវិញ ហើយឲ្យគាត់រកសៀវភៅគណិតទី៧និងទី៨រៀនឡើងវិញ។ ពេលគាត់យល់មូលដ្ឋានទាំងនោះ គាត់បានចូលចិត្តគណិតឡើងវិញ ហើយអាចប្រលងបាក់ឌុបជាប់។ នៅពេលមករៀននៅមហាវិទ្យាល័យគាត់អាចបង្រៀនគណិតវិទ្យាយកលុយទប់ការចំនាយទៀតផង។ អញ្ចឹងបានថា បើគាត់នៅតែគិតថាគាត់រៀនអាហ្នឹងមិនចេះទេ ធ្វើម៉េចនឹងរៀនចេះ? ហេតុនេះ ផ្នត់គំនិតជាបញ្ហាគន្លឹះ។
ចូរចាំថា ការប្តូរផ្នត់គំនិត ជាការប្តូរវាសនានិងសមត្ថភាពរបស់អ្នក៕
Home
/
ការងារទូទៅ
/
នៅពេលដែលអ្នកគិតថាខ្លួនអ្នកខិតខំរៀនមុខវិជ្ជាណាមួយ តែពិន្ទុនៅតែមិនបានល្អ តើអ្នកគួរធ្វើដូចម្តេច?
-
Blogger Comment
-
Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments :
Post a Comment