ដើម្បីឲ្យខួរក្បាលមានសុខភាពល្អ អ្នកត្រូវទទួលទានផ្លែឈើ, បន្លែ, ប្រូតេអ៊ីន, វីតាមីន និងសារធាតុរ៉ែឲ្យបានគ្រប់គ្រាន់។ ការទទួលទានអាហារតិចតួចពេក, អាហារមានជាតិកាបូអ៊ីដ្រាត និងជាតិស្ករច្រើន ធ្វើឲ្យជាតិពុលក្នុងរាងកាយរបស់អ្នកកាន់កើនឡើងកាន់តែច្រើន។ ជាតិពុលទាំងនោះ អាចនាំឲ្យមានការរលាក និងការកើតឡើងនៃបន្ទះនៅក្នុងខួរក្បាលដែលជាលទ្ធផលធ្វើឲ្យមុខងារនៃការយល់ដឹងចុះខ្សោយ។
ខាងក្រោមនេះជាប្រភេទអាហារដែលបានផ្សារភ្ជាប់នឹងការកើនឡើងនៃអត្រាជំងឺភ្លេចភ្លាំង៖
១. Cheese ៖ គឺជាអាហារមួយប្រភេទដែលធ្វើឲ្យការចង់ចាំរបស់ខួរក្បាលមានការថយចុះប្រសិនបើអ្នកបរិភោគច្រើន។
២. ពពួកសាច់កែច្នៃ ៖ ការទទួលទានអាហារដែលជាប្រភេទអាហារដែលគេយកសាច់ទៅកែច្នៃដូចជាសាច់ក្រកជាដើម គឺជាប្រភេទអាហារដែលមានជាតិខ្លាញ់ច្រើនដែលធ្វើឲ្យមានការពុលដល់ខួរក្បាល។
៣. ពោតលីង ៖ ការទទួលទានអាហារប្រភេទនេះ វាធ្វើឲ្យមានកើតឡើងនូវកំណកម្សៅនៅក្នុងខួរក្បាល។ ការស្រាវជ្រាវមួយបានឲ្យដឹងថា កំណកម្សៅនៅក្នុងពោតលីង វាធ្វើឲ្យមានផលប៉ះពាល់យ៉ាងដ៏ធ្ងន់ធ្ងរដែលជាមូលហេតុនៃការចងចាំរបស់អ្នកចុះខ្សោយ។
៤. ស្រាបៀរ ៖ សម្បូរទៅដោយជាតិអំបិលនៃអាស៊ីដដែលត្រូវបានផ្សារភ្ជាប់នៅនឹងការកើតឡើងនូវជំងឺភ្លេចភ្លាំង។
ខាងក្រោមនេះ គឺជាប្រភេទអាហារដែលជួយបង្កើនការចងចាំចំពោះមនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺភ្លេចភ្លាំង៖
- ប្រភេទបន្លែបៃតងស្រស់
- ផ្លែប៊ើរី និងប្រភេទផ្លែឈើសម្បកខ្មៅ
- កាហ្វេនិងសូកូឡា
- ប្រេងអូលីវសុទ្ធ ១០០%
- ប្រេងដូងធម្មជាតិ
ប្រភេទអាហារដែលរៀបរាប់ខាងលើនេះ គឺជាឪសថទិព្វដ៏ល្អបំផុតក្នុងការបង្កើនការចងចាំរបស់អ្នក។ ទទ្ទឹមនឹងការផ្សារភ្ជាប់គ្នារវាងរបបអាហារ និងការចងចាំនេះ អ្នកក៏ត្រូវផឹកប្រភេទប្រេងដែលល្អបំផុតទាំងនេះ ដើម្បីរក្សាប្រព័ន្ធការចងចាំនៃខួរក្បាលរបស់អ្នកឲ្យកាន់តែមានភាពប្រសើរឡើង៕
0 comments :
Post a Comment