តើអ្នកកំពុងស្វែងរកវិធីសាស្ត្រដើម្បីកម្ចាត់មុនក្បាលខ្មៅនៅលើច្រមុះមែនទេ? ពិតជាប្រសើរណាស់ ព្រោះមានដំណោះស្រាយដែលមានមានភាពងាយស្រួល នឹងសាមញ្ញបំផុតសម្រាប់អ្នក។ ដោយគ្រាន់តែអនុវត្តន៍តាមជំហានទាំង ៣ អ្នកនឹងអស់កង្វល់ជាមួយបញ្ហាមុនក្បាលខ្មៅពីផ្ទៃមុខជារៀងរហូត។
ជំហានទី១
ជាដំបូងអ្នកត្រូវធ្វើការស្ទីមមុខរបស់អ្នកជាមុនសិន ដើម្បីបន្ទន់មុនក្បាលខ្មៅ និងបានបន្ធូររន្ធរបស់វា ទើបផ្ដល់ភាពងាយស្រួលក្នុងការយកវាចេញ។
ជំហានទី២
បន្ទាប់ពីនោះ ធ្វើការលាយបញ្ចូល ម្សៅដុតនំ (baking powder) ១ ស្លាបព្រាកាហ្វេ, អំបិល ២ ស្លាបព្រាកាហ្វេ និងទឹកឃ្មុំ ១ ស្លាបព្រាបាយ។ រួចយកល្បាយនេះមកលាបនៅលើផ្ទៃមុខរបស់អ្នក ទុកវាឲ្យបាន ៥ នាទី ទើបធ្វើការលាងសម្អាតចេញ។
ជំហានទី៣
យកក្រូចឆ្មាចិតវាបន្ទះស្ដើងល្មម រួចមកធ្វើការដុសលើច្រមុះរបស់អ្នក ហើយបន្ទាប់មកស៊ុតសមកលាបលើវាមួយជាន់ទៀត ។ បន្ទាប់មកទៀត យកក្រដាសមកគ្របលើច្រមុះរបស់អ្នកភ្លាមៗ។ ទុកឲ្យស្ងួតល្អទើបធ្វើការបកវាចេញ។ គ្រាន់ប៉ុណ្ណឹងអ្នកទទួលលទ្ធផលគួរជាទីគាប់ចិត្តជាក់ជាមិនខាន៕

0 comments :
Post a Comment