ត្រឹមតែ​ ៣ថ្ងៃ សួត​របស់អ្នក​នឹង​មានសុខភាព​ល្អ

ប្រសិនបើអ្នក​ចូលចិត្ត​ជក់បារី​ច្រើន ស្ថាន​ភាពសុខភាព​របស់អ្នកនឹង​ឈានទៅ​រកផលអាក្រក់​ជាក់​ជាមិនខាន ព្រោះ​សួតរបស់​អ្នក​ប្រហែល​ស្ថិត​នៅក្នុង​ស្ថានភាព​អាក្រក់​ដ៏អាក្រក់​បំផុត។ ប៉ុន្តែ​កុំបារម្ភអី ព្រោះមាន​រូបមន្តអាច​ជួយ​សម្អាតសួតរបស់​អ្នក​ក្នុងរយៈពេលតែ ៧២ ម៉ោង​តែប៉ុណ្ណោះ។
 

មុនពេល​ចាប់ផ្ដើម​ការព្យាបាលនេះ អ្នកត្រូវចៀស​វាងរបបអាហារ​អាក្រក់ប្រចាំថ្ងៃជាមុនសិន ហើយ​បន្ទាប់មកធ្វើការ​អនុវត្តន៍​ដូច​ខាងក្រោម៖

មុនពេលចូលគេង​ត្រូវពិសារ​តែរុក្ខជាតិ​មួយពែង (តែបៃតង ឬតែផ្សំពី​រុក្ខជាតិ​ដទៃទៀត...)។ វានឹងជួយពោះវៀនធំ​របស់អ្នកកម្ចាត់​នៃការ​ទល់លាមក និងជួយឲ្យ​មុខងារ​របស់សួត​មាន​ដំណើរការល្អ។

- មុនពេលទទួលទាន​អាហារ​ពេលព្រឹក ត្រូវយក​ក្រូចឆ្មា ២ផ្លែ ច្របាច់​យកទឹក​រួចលាយ​ជាមួយទឹកក្ដៅ​ឧណ្ឌៗ ហើយផឹកវា។

- ផឹកទឹកក្រូចឆ្មាស្រស់ ៣០០ មីលីលីត្រ។ ប្រសិនបើអ្នក​មិនចូលចិត្ត​ពិសារទឹកក្រូចឆ្មា​ទេ អ្នកអាច​ជំនួសទឹក​ម្នាស់ស្រស់​ក៏បាន ព្រោះ​ប្រភេទ​ផ្លែឈើ​ទាំងពីរនេះ មាន​ផ្ទុកសារធាតុ​ប្រឆាំង​អុស៊ីតកម្ម​ពីធម្មជាតិ​ជាច្រើន​ដែលជួយ​ដល់ប្រព័ន្ធ​ដង្ហើម​ដូចគ្នា។

- នៅចន្លោះ​ពេលទទួលទាន​អាហារពេលព្រឹក និងអាហារ​ថ្ងៃត្រង់ ត្រូវពិសារ​ទឹកការ៉ុត​ស្រស់ ៣០០ មីលីលីត្រ។ ទឹកនេះ​នឹងជួយក្នុង​ការសម្អាត ហើយបង្កើតឈាម​របស់​អ្នក។

- ក្នុងអំឡុងពេល​ដែលអ្នកកំពុងទទួលទាន​អាហារថ្ងៃត្រង់​ពិសារបន្ថែម​នូវប្រភេទ​ទឹកផ្លែឈើ​ស្រស់ ៤០០ មីលីលីត្រ​ដែល​មានផ្ទុក​ប៉ូតាស្យូម នឹងមាន​មុខងារ​នៃការ​សម្អាត និង​ប៉ូវ​កម្លាំង។ មុនពេលចូល​គេងកុំភ្លេច​ពិសារទឹក ហ្គ្រេន​បើរីស្រស់ (cranberry) ៤០០ មីលីលីត្រ​បន្ថែមទៀត សម្រាប់​ការប្រយុទ្ធប្រឆាំង​នឹងបាក់តេរី​ដែល​បង្កឲ្យ​មាន​ការ​ឆ្លងមេរោគ​នៅក្នុង​សួត​របស់​អ្នក។

- ក្នុងអំឡុង​ពេល ៣ថ្ងៃនេះ ត្រូវធ្វើ​លំហាត់ប្រាណ​ជានិច្ច។ ក្រៅពីការធ្វើលំហាត់ប្រាណ​ជារៀតរាល់​ថ្ងៃ អ្នកគួរតែងូត​ទឹកក្ដៅ​ក្នុងរយៈពេល​ប្រហែល ២០នាទី។ ដើម្បីជួយ​ក្នុងការ​បញ្ចេញ​ជាតិពុល​នៅក្នុង​រាងកាយ។ ក្រៅពី​ធ្វើការងារទាំងអស់នេះ ជារៀងរាល់ថ្ងៃ​អ្នក​អាចស្រូបខ្យល់​ដង្ហើម​ជាមួយ​ប្រេងខ្យល់​រឹតតែប្រសើរ​បន្ថែម​ទៀត៕

Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment