អានអត្ថបទនេះចប់ អ្នកនឹងដឹងពីវិធីបំបាត់ក្លិនមាត់យ៉ាង​មាន​ប្រសិទ្ធិភាព

នៅពេលដែល​អ្នកកំពុងតែ​មានអារម្មណ៍​ស្រើបស្រាល​ជាមួយដៃគូ​របស់ តែវា​បែជាធ្វើឲ្យ​មានការ​បាត់ទៅវិញ​នូវភាពស្និទ្ធិស្នាល​ទៅវិញ ដោយ​សារតែក្លិនមាត់​មិនល្អ​របស់​អ្នក​មែន​ទេ? សូមអ្នក​កុំបារម្ម​វិធីសាស្រ្តខាង​ក្រោមនេះ​អាចជួយ​អ្នកបាន។
 

គ្រឿងផ្សំ៖
- ម្សៅដើមយីហ៊ុប កន្លះ​ស្លាបព្រាបាយ
- ទឹកឃ្មុំ កន្លះស្លាបព្រាបាយ
- ផ្លែក្រូចឆ្មា ២ ផ្លែ

ការរៀចំ៖
- យកកែវមួយ ដាក់ម្សៅ យីហ៊ុប និងទឹកឃ្មុំ លាយជាមួយទឹកក្ដៅ​មួយពែង។
- កូររហូតទាល់តែ​ទឹកឃ្មុំរលាយ​ទាំងស្រុង រួច​ដាក់ទឹកក្រូចឆ្មា​ចូលបន្ថែម។
- ពេលដែល​វារលាយចូលគ្នា​សព្វហើយ អ្នកនឹងទទួល​បានភេសជ្ជៈដ៏មានប្រសិទ្ធិភាពមួយ ហើយ​ត្រូវរក្សាវា​ទុកនៅក្នុង​ទូទឹកកកឲ្យ​បានត្រឹមត្រូវ។ ពេល​ប្រើ​វា អ្នកគ្រាន់តែ​ដាក់​ល្បាយ​នេះ ចូលទៅក្នុង​មាត់រួចធ្វើការ​រលាស់នៅក្នុង​មាត់របស់​អ្នកឲ្យ​បានយូរ​បន្តិច បន្ទាប់មក​ទើបធ្វើការ​លេបវាចូល។
- ប្រសិន​បើចាំបាច់ អ្នកអាច​ធ្វើវាម្ដង​ទៀតបាន។

អត្ថប្រយោជន៍៖
- ម្សៅយីហ៊ុប និងទឹកក្រូចឆ្មា វាជួយ​បំផ្លាញបាក់តេរី​ ដែលមានក្នុង​មាត់របស់​អ្នកបាន​យ៉ាងល្អ។ 
- ទឹកឃ្មុំជួយ​ឲ្យខ្យល់ដកដង្ហើមរបស់អ្នក​មានក្លិនប្រហើរ និងផ្ដល់ភាពស្រស់ស្រាយ​ជានិច្ច ជាពិសេសសម្រាប់​នាពេលរាត្រី​សុខស្រួល​របស់អ្នក។

លើលពី​នេះទៅទៀត ភេសជ្ជៈនេះ​អាច​ការពារ​អ្នកពី​ជំងឺផ្ដាស់សាយ និង​កម្ចាត់​មេរោគ​ដោយសារតែ​សមត្ថភាព​ក្នុង​ការ​ជួយពង្រឹងប្រព័ន្ធ​ការពារ​រាងកាយ​របស់អ្នក និង​មានលក្ខណៈ​សម្បត្តិ អុកស៊ីដកម្ម ដែលមាន​អនុភាពខ្ពស់៕

Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment