វិធីធ្វើ​ទឹកក្រឡុក ទុរេន ខ្នុរ ឲ្យ​មានរស​ជាតិឆ្ងាញ់

ចង់ធ្វើទឹកក្រឡុក ទុរេន ខ្នុរ គ្មាន​អ្វីពិបាក​នោះទេ ព្រោះផ្លែឈើធម្មជាតិ​ទាំងពីរ​មុខ​នេះសុទ្ធតែមាន​រស់ជាតិ​ផ្អែម​ឆ្ងាញ់​សម្រាប់។ ដូច្នេះអ្នក​គ្រាន់តែ​បន្ថែម ទឹក​ដោះ​គោ, ទឹកស្ករ និង​ទឹក​កក​ចូល​ ហើយ​ក្រឡុក​វា​ឲ្យ​សព្វ​ជាការស្រេច។ សូម​អនុវត្ត​ទាំងអស់គ្នា​ដូចខាងក្រោម៖
 

+ គ្រឿងផ្សំ
-​ សាច់ទុរេន ២ក្លែប 
- សាច់​ខ្នុរ ៣-៤ក្លែប
- ទឹកដោះគោខាប់ កន្លះកូនចាន
- ទឹកកក ដាក់​តាមការ​ចូល​ចិត្ត
- ទឹកស្ករ ១វែក

+ វិធីធ្វើ
ដំបូង​យក​ទឹកកក, ខ្នុរ, ទុរេន, ទឹកដោះគោខាប់ និង​ទឹកស្ករដាក់​ចូល​ក្នុង​ម៉ាស៊ីន​ក្រឡុក​ រួច​ហើយ​បើក​ម៉ាស៊ីនក្រឡុកវាឲ្យ​​ទៅ​ជា​ទឹកក្រឡុកជា​ការ​ស្រេច៕

ដោយ៖ សុខឡៃ

Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment