ឆាតៅហ៊ូជូអែម


ថ្ងៃនេះយើងនិងលើកយកមុខម្ហូបមួយមុខ​ទៀត​ហើយ​មក​ចែក​ជួប​បងៗ​ជា​ស្ត្រី​មេផ្ទះ​ដើម្បី​កុំ​អោយ​ពិបាក​គិត​ថា​តើ​និង​ត្រូវ​ធ្វើ​ម្ហូប​អី្វ​សម្រាប់​​ទទួល​ទាន​នៅ​ក្នុង​ក្រុម​គ្រួសារ​នោះ​គឺ​ ឆាតៅហ៊ូជូអែម​ ។​ តៅហ៊ូ​ជា​ប្រភេទ​អាហារ​មូយ​ប្រភេទ​ដែល​គេ​និយម​ចូលចិត្ត​យក​ទៅ​ធ្វើ​ជា​ម្ហូប​សម្រាប់​ប្រជាជនចិន​ហើយ​គេ​​អាច​យក​ទៅ​ ឆា​ ខរ​ ...................។​
គ្រឿងផ្សំ៖
- តៅហ៊ូ កាត់ជាដុំតូចល្មម
- ទឹកប្រេងខ្ចង ម្សៅស៊ុប ស្ករត្នោត ម្រេច អំពិលទុំ
- ម្ទេសហាន់ល្អិតៗ ស្លឹកខ្ទឹម
- ខ្ទឹមសចិញ្ចាំអោយម៉ត់

វិធីធ្វើ៖
- យកចានស្អាតមួយមកច្របាច់យកតែទឹកអំពិលទុំ ​( យក​គ្រាប់​អំពិល​ចេញ​ ដើម្បី​ងាយ​ស្រួល​ញាំុ​ )​ រួចយក​ទឹក​អំពិល​ទុំ​មក​ដាក់​ ម្សៅស៊ុប​ ស្ករត្នោត​ ទឹកប្រេងខ្ចង​ និង​ ម្រេច​ កូរ​ចូល​គ្នា​អោយ​រលាយ​អស់​ ទុក​មួយ​អន្លើរ​

- ដាក់​ខ្លាញ់​ចូល​ក្នុង​ខ្ទះ​ទុក​អោយ​ក្ដៅ​ រួច​ដាក់​ខ្ទឹម​ស​ បំពង​អោយ​ឈ្ងុយ​ ហើយ​ដាក់​ទឹកអំពិល​ទុំ​ដែល​លាយ​គ្រឿង​ហើយ​ចូល​ទុក​អោយ​ពុះ​ ភ្លក់​មើល​អោយ​ល្មម​ រួច​ដាក់​តៅហ៊ូ​ចូល​ ច្របល់​ចុះ​ឡើង​អោយ​សព្វ​ចូល​ជាតិ​ ថែម​ទឹក​បន្តិច​ ទុក​អោយ​ពុះ​ម្ដង​ទៀត​ ភ្លក់​មើល​អោយ​ល្មម​ បើ​ត្រូវ​ម៉ាត់​ហើយ​ ដាក់​ម្ទេស​ចូល​ ទុក​អោយ​តៅហ៊ូ​ឆ្អិន​សព្វ​ហើយ​ ទើប​ដាក់​ស្លឹក​ខ្ទឹម​ចូល​ រួច​ជា​ការ​ស្រេច​ ។​


Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment