វិធីសាស្ត្រសម្អាតស្លេស​មិនលើសពី ២០វិនាទី

ស្លេស​ដែលកកស្ទះនៅក្នុងរន្ធប្រហោងឆ្លឹងច្រមុះ​អាច​បណ្តោលឲ្យ​អ្នក​ថប់អារម្មណ៍​ និងពិបាកដកដង្ហើម។ ប៉ុន្តែ​មាន​វិធីសាស្ត្រ​ដ៏អស្ចារ្យដែលអាចសម្អាត​ស្លេស​ក្នុងរយៈពេល​មិន​លើស​ពី ២០វិនាទី ដោយប្រើតែ​អណ្តោត​ និង​មេដៃរបស់អ្នកតែប៉ុណ្ណោះ។
 

មូលហេតុដែលធ្វើឲ្យតឹងច្រមុះ​
ជាធម្មតាអាការៈតឹងច្រមុះ​ កើតឡើងដោយសារតែ​ការឆ្លងមេរោគរលាកច្រមុះ និងជំងឺផ្តាសាយ។ ការឆ្លងមេរោគនេះ បង្កដោយបាក់តេរី និងវីរុស ដែលអាច​​រារាំង​ដល់​ខ្យល់​​ចេញ​ចូល​​ និងធ្វើឲ្យ​ពិបាក​ដកដង្ហើម។

វិធីសម្អាត​ស្លេសក្នុងរន្ធប្រហោងឆ្លឹងច្រមុះ​ដោយគ្រាន់តែ​អនុវត្តដូចខាងក្រោម៖
- រុញអណ្តោត​របស់អ្នកឡើងលើ​ទៅទល់នឹង​ក្រអូមមាត់ ហើយ​ដាក់មេដៃនៅចន្លោះចិញ្ចីម។

- ប្រើសម្ពាធមេដៃសង្កត់ឲ្យខ្លាំងបន្តិចក្នុងរយៈពេល ២០វិនាទី។ ពេលនេះ​ស្លេស​ដែលមាន​នៅក្នុងរន្ធប្រហោងឆ្អឹង នឹងចាប់ផ្តើមហូរចេញមកទាល់តែអស់។

បើយោងតាមអ្នកស្រី Lisa De Stefano ដែលជាជំនួយការ​សាស្ត្រាចារ្យ​នៅមហាវិទ្យាល័យ Osteopathic Medicine បានបង្ហាញថា នេះគឺជាបច្ចេកទេ​ស​ដ៏ល្អបំផុត​ដែលអាចជួយសម្រាល​នូវការកកស្ទះនៃស្លេសនៅក្នុងប្រហោងឆ្អឹង និង​ធ្វើឲ្យវា​ហូរចេញមកក្រៅបាន៕

Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment