ទទួលទាន​ម្ទេស​អាចជួយ​អូសបន្លាយ​អាយុ​

ការទទួល​ទាន​អាហារ​មាន​ម្ទេស​ហឹរ​ជាប្រចាំ អាចជួយ​អូសបន្លាយ​អាយុ​, បន្ថយ​ហានិភ័យ​កើត​មហារីក​, ជំងឺ​សរសៃឈាម​បេះដូង និង​ដង្ហើម​, តាម​ការ​ឲ្យ​ដឹង​របស់​ពួក​ជំនាញការ​ចិន ។​

​ពួក​ជំនាញការ​នៅ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​សុខាភិបាល​ជាតិចិន បាន​ដំណើរការ​ស្រាវជ្រាវ និង​តាមដាន​ទម្លាប់​ទទួលទាន និង​ស្ថានភាព​សុខភាព​របស់​មនុស្ស​ជិត ៥០០.០០០ នាក់ ក្នុង​រយៈពេល​ច្រើន​ឆ្នាំ ។ លទ្ធផល​បង្ហាញថា អ្នក​ទទួលទាន​អាហារ​មាន​ម្ទេស​ហឹរ​ច្រើន​រាល់ថ្ងៃ មាន​ហានិភ័យ​បាត់បង់​ជីវិត​ទាប​ជាង ១៤% ប្រៀប​នឹង​អ្នក​ទទួលទាន​ម្ទេស​ហឹរ​តែម្តង​ក្នុង​១​សប្តាហ៍ ។​ ទន្ទឹម​នោះ​, ពួក​ជំនាញការ​នៅ​សង្កេតឃើញថា ក្រៅពី​ការជួយ​បង្កើន​អាយុ​, ម្ទេស​នៅ​ធ្វើ​ឲ្យ​ថយចុះ​ហានិភ័យ​បាត់បង់​ជីវិត​ដោយសារ​មហារីក​, ជំងឺ​សរសៃឈាម និង​ជំងឺ​ផ្លូវដង្ហើម ។​

​ក្រុម​ជំនាញការ​ចិន​ចាត់ទុកថា “​ក៏​ដូច​ការស្រាវជ្រាវ​មុនៗ​នេះដែរ ការស្រាវជ្រាវ​នេះ​បង្ហាញ​ពី​ប្រសិទ្ធភាព​ការពារ​សុខភាព​មនុស្ស​របស់​អាហារ​មាន​ម្ទេស​ហឹរ​” ។ ជាក់ស្តែង សារជាតិ Capsaicine – សមាសធាតុ​សំខាន់​របស់​ផ្លែ​ម្ទេស – ត្រូវបាន​ចាត់ទុកថា​មាន​ប្រសិទ្ធភាព​ប្រឆាំង​ធាត់​, រលាក​, ចំណាស់ និង​មហារីក​, អាស្រ័យ​ហេតុ​នោះ អ្នក​ទទួលទាន​ម្ទេស​ជា​ប្រ​ចាម​ច្រើន​មាន​អាយុ​ខ្ពស់ជាង ៕
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment