ការបណ្តែតបណ្តោលឲ្យជាតិពុលនៅក្នុងឈាមកាន់តែច្រើនទៅៗ អាចបណ្តោលឲ្យអ្នកមានអាការៈអស់កម្លាំងរាំរ៉ៃ, មានបញ្ហាហើមពោះ ហើយដំណើរការឈាមរត់មិនល្អ។ ដូចេ្នះអ្នកគួរតែលាងសម្អាតឈាមឲ្យបានទៀតទាត់ ដើម្បីការពារកុំឲ្យជាតិពុលប្រមូលផ្តុំនៅក្នុងឈាមច្រើនពេក។ នៅពេលដែលអ្នកសម្អាតជាតិពុលចេញពីក្នុងឈាម រាងកាយរបស់អ្នកនឹងត្រឡប់មកភាពដើមវិញ។ វិធីកម្ចាត់ជាតិពុលនេះ គ្រាន់តែយកខ្ទឹមសត្រាំនៅក្នុងស្រាក្រហម អ្នកនឹងទទួលបានភេសជ្ជៈដែលអាចបណ្តេញជាតិពុលចេញពីរាងកាយបាន ហើយអាចបង្កើនប្រព័ន្ធរំលាយអាហារឲ្យកាន់តែល្អប្រសើរទៀតផង។
គ្រឿងផ្សំ៖
- ខ្ទឹមសចំនួន ១២ក្លែប
- ស្រាក្រហម (Red Wine) កន្លះលីត្រ
របៀបធ្វើ៖
ដំបូងអ្នកត្រូវបកសំបកខ្ទឹមសទាំងអស់ចេញឲ្យស្អាតល្អ។ បន្ទាប់មកកាត់វាជាបួនៗចំណែក រួចដាក់ចូលទៅក្នុងក្រឡកែវមួយ។ បន្ថែមស្រាក្រហមកន្លះលីត្រនោះចូល ហើយបិទគម្រប់ឲ្យជិតល្អ។ ដាក់ក្រឡកែវនោះឲ្យចំពន្លឺថ្ងៃ ឬកន្លែងភ្លឺក្នុងរយៈពេលពីរសប្តាហ៍។ អ្នកគួរតែក្រឡុកជារៀងរាល់ថ្ងៃ ដើម្បីឲ្យគ្រឿងផ្សំទាំងពីរមុខនេះរលាយចូលគ្នា។
របៀបប្រើ៖
អ្នកគួរតែបរិភោគមួយថ្ងៃបីដង ហើយម្តងមួយស្លាបព្រាកាហ្វេឲ្យបានពេញមួយខែ។
ចំណាំ៖ អ្នកគួរតែប្រុងប្រយ័ត្ន ភេសជ្ជៈនេះមានប្រសិទ្ធិភាពណាស់ក្នុងការសម្អាតឈាម ដូច្នេះបន្ទាប់ពីទទួលទានវាមួយខែ អ្នកត្រូវរងចាំ ៦ខែក្រោយទើបអាចប្រើប្រាស់ម្តងទៀត៕
0 comments :
Post a Comment