ភេសជ្ជៈនេះមានប្រសិទ្ធិភាពខ្លាំងណាស់ ក្នុងការព្យាបាលទារកពីជម្ងឺក្អកនិងជួយបង្កើនឲ្យប្រព័ន្ធភាពសុំាមានដំណើរល្អ។
រូបមន្តផ្សំឳសថធម្មជាតិនេះ គេប្រើដើម្បីសម្រាប់លាងសម្អាតសួតនិងកម្ចាត់ទឹករំអិលចេញពីរាងកាយ ហើយក៏ជាឳសថដ៏ល្អបំផុតសម្រាប់ព្យាបាលជម្ងឺក្អកនិងបញ្ហាពីបាកដកដង្ហើមដែលអាចឮសម្លេងដង្ហក់ខ្យល់ស្រាលៗចេញពីសួតរបស់ពួកគេ។ ទឹកផ្លែឈើមួយកែវឬមួយកញ្ចប់ នឹងជួយអ្នកក្នុងការកម្ចាត់ជាតិកំបោរនិងមានភាពល្អប្រសើរសម្រាប់សុខភាពរបស់អ្នក។
គ្រឿងផ្សំ៖
- ស្រូវសាឡី ១ ពែង
- ទឹកឃ្មុំ ១ ពែង
- ទឹក ១ ពែង
ការរៀបចំ៖
ជាដំបូងស្រូវសាឡី យើងត្រូវលាងសម្អាតយកសំបកចេញឲ្យបានស្អាត លាយវារួមបញ្ចូលគ្នាជាមួយនឹងទឹក ១ ពែងនិងទឹកឃ្មុំ ១ ពែងមានចំណុះ ២០០ មីលីលីត្រ។ បន្ទាប់ពីលាយបញ្ចូលធាតុផ្សំទាំងអស់រួចហើយ ត្រូវដាក់ចម្អិនល្បាយឲ្យពុះក្នុងរយៈពេល ៣-៤ នាទី។
វាគឺជាការល្អបំផុតក្នុងការចម្អិនវានៅពេលល្ងាច ហើយត្រូវរក្សាទុកល្បាយនេះរហូតដល់ពេលព្រឹកថ្ងៃបន្ទាប់។ លុះព្រឹកឡើងចាប់ផ្ដើមចាក់ល្បាយដាក់ចូលទៅក្នុងដបកែវមួយ ទុកវារហូតដល់កក។ បរិមាណដែលទទួលបានពីល្បាយឳសថធម្មជាតិនេះ គឺអាចគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងរយៈពេលពី ៤ ទៅ ៥ ថ្ងៃ។
វិធីនៃការប្រើប្រាស់៖
ពេលព្រឹកជារៀងរាល់ថ្ងៃនៅពេលពោះទទេ,គួរតែឲ្យកូនរបស់អ្នកទទួលទានល្បាយនេះមួយពែងតូច (ប្រហែល ៣០ មីលីលីត្រ) ឲ្យបានក្នុងរយៈពេល ៤០ ថ្ងៃ។ បន្ទាប់ពីអ្នកអនុវត្តបាន ៤០ ថ្ងៃរួចហើយ អ្នកត្រូវឈប់សម្រាក់ទទួលទានល្បាយនេះ ឲ្យបានក្នុងរយៈពេល ១៥ ថ្ងៃសិន រួចចាំធ្វើការអនុវត្តវាឡើងវិញជាថ្មីម្ដងទៀត។ នេះជាវិធីសាស្ត្រដ៏ល្អប្រសើរបំផុត ដើម្បីជួយកូនរបស់អ្នកក្នុងការកម្ចាត់ចេញនូវទឹករំអិលពីរាងកាយនិងបង្កើនឥទ្ធិពលដល់ប្រព័ន្ធភាពសុំារបស់ពួកគេបានយ៉ាងល្អ។
ប្រសិនបើអ្នកធ្វើការព្យាបាលជាមួយនឹងល្បាយឳសថធម្មជាតិនេះទាំងស្រុងហើយ នោះអ្នកមិនចាំបាច់ត្រូវការឲ្យកូនរបស់អ្នកទទួលទានទឹកផ្លែឈើផ្សេងៗទៀតនោះទេ ហើយវានឹងជួយឲ្យកុមារមិនងាយមានជម្ងឺផ្ដាសាយនិងការឆ្លងពីមេរោគផ្សេងៗទៀតបានដែរ៕
0 comments :
Post a Comment