សំរាប់អ្នកដែលមាន បញ្ហាឡើងជាតិអាស៊ីត គួរសាកល្បងជាមួយរូបមន្តមួយនេះ


តើអ្នកមានបញ្ហាជាមួយនឹង ការឡើងជាតិមែនទេ? ចង់ធ្វើការបញ្ចុះជាតិអាស៊ីតដែរទេ? សូមសាកល្បងជាមួយវិធិខាងក្រោមនេះ។
ទឹកត្រសក់គឺមានប្រយោជន៍សុខភាពលេខមួយ។ វាមានលទ្ធភាពក្នុងការបញ្ចុះកំដៅក្នុងរាងកាយ ហើយវាមាន alkalizing ដ៏ត្រឹមត្រូវដែលអាចបំបាត់ជាតិអាស៊ីតពីក្នុងសន្លាក់បានយ៉ាងមានប្រសិទ្ធភាព។
លើសពីនេះទៀត, ឃិនឆាយ និង ខ្ញីមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងការរលាកបានយ៉ាងត្រឹមត្រូវ ហេតុនេះហើយទើបការរួមបញ្ជូលគ្នានេះអាចបន្ថយការរលាកបាន។ ចុចអាន៖ វិធីកាត់បន្ថយជាតិអាស៊ីតក្នុងរាងកាយ និង វិធីព្យាបាលជំងឺសន្លាក់
គួរបញ្ជាក់ផងដែរថា, នៅពេលដែលអ្នកផឹកទឹកនេះរួច អ្នកប្រហែលជាមានអារម្មណ៍ថាឈឺតិចតួច។ តែនេះជាសញ្ញាដែលប្រាប់ថាវាមានប្រសិទ្ធ។
ខាងក្រោមនេះជាគ្រឿងផ្សំ៖
– ក្រូចឆ្មារ ១ ចំណិត
– ខ្ញីខ្ចី ១ ដុំ
– ត្រសក់មួយផ្លែ (រើសយកអាធំបន្តិច)
– ឃិនឆាយ ២ ដើម

វិធីធ្វើ៖
– ជាដំបូងអ្នកត្រូវលាងគ្រឿងផ្សំខាងលើអោយបានស្អាតល្អជាមុនសិន។ ចិតឃិនឆា និង ត្រសក់ជាចំណិតៗ។ ពុះក្រូចឆ្មារមួយចំហៀង ហើយចិតខ្ញីជាបន្ទះៗ។
– លាយគ្រឿងផ្សំខាងលើបញ្ជូលគ្នា កិនយកទឹកផឹក។ ផឹកវា ១ ទៅ ២ដងក្នុង ១ ថ្ងៃ រហូតទាល់តែអ្នកមានអារម្មណ៍ថាធូរស្រាល៕

Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment