ផ្លែ ប្លុងកុង (Lanzones) ត្រូវបានគេរកឃើញនៅតំបន់អាស៊ីអាគ្នេយ៍ និងភាគខាងត្បូងនៃប្រទេសឥណ្ឌា។ លក្ខណៈរបស់វាមានលរាងមូល, សំបកពណ៌លឿងស្រាលនៅពេលដែលវាទុំ ហើយផ្លែជាចង្កោមៗ។ ជាទូទៅផ្លែឈើមួយប្រភេទនេះគេតែងតែបរិភោគទាំងឆៅ ហើយវាមានរសជាតិជូរអែម។
ក្រៅពីនេះ ផ្លែ ប្លុងកុង ផ្តល់អត្ថប្រយោជន៍យ៉ាងក្រៃលែងសម្រាប់សុខភាព ព្រោះវាអាចធ្វើឲ្យរាងកាយទាំងមូលរបស់អ្នកមានភាពប្រសើរឡើង។
ជាតិសសៃ
ផ្លែ ប្លុងកុង ចំនួន ១០០ក្រាម ផ្តល់ជាតិសសៃច្រើនជាង ២ក្រាម ដែលមានប្រមាណជា ៨ភាគរយ នៃការទទួលទានប្រចាំថ្ងៃ ត្រូវបានផ្តល់អនុសាសន៍សម្រាប់ស្ត្រី និង ៦ភាគរយ ចំពោះបុរស។ ជាតិសសៃជួយការពារជំងឺបេះដូង និងបង្ការការទល់លាមក។
Ribovlafin
Ribovlafin គឺជាវីតាមីន B2 ដែលចូលរួមក្នុងការបម្លែងពីកាបូនអ៊ីដ្រាតទៅជាថាមពល ដែលអាចជួយរក្សាប្រព័ន្ធប្រសាទរបស់អ្នកឲ្យមានសុខភាពល្អ។ វីតាមីន B2 គឺជាទឹករលាយ ដូច្នេះអ្នកចាំបាច់ត្រូវទទួលទានផ្លែឈើនេះឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ ដោយសារតែរាងកាយរបស់អ្នកមិនអាចរក្សាវាទុកបានឡើយ។
ផ្លែ ប្លុងកុង ចំនួន ១០០ក្រាម នឹងផ្តល់ឲ្យអ្នកចំនួន ១២៤ មីក្រូក្រាម នៃ Ribovlafin ដែលត្រូវបានផ្តល់អនុសាន៍ឲ្យទាំងបុរស និងស្ត្រី ទទួលទានស្ទើរតែ ៨ភាគរយជាប្រចាំថ្ងៃ។
ប្រឆាំងនឹងអុកស៊ីតកម្ម
ផ្លែឈើនេះ គឺជាប្រភពនៃសារធាតុប្រឆាំនឹងអុកស៊ីតកម្មក្នុងនោះមានទាំងវីតាមីន A ផងដែរ។ វីតាមីននេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព រួមទាំងការពារមិនឲ្យមានបញ្ហាភ្នែកផងដែរ។
លើសពីនេះទៅទៀតសារធាតុ ប្លុងកុង សម្បូរទៅដោយសារធាតុ polyphenols ដែលអាចការពារអ្នកពីជំងឺជាច្រើនរួមទាំងលើសឈាម, ទឹកនោមផ្អែម, ជំងឺបេះដូង និងមហារីក។ ទន្ទឹមនឹងនេះផងដែរ វាមានសមត្ថភាពក្នុងការលុបបំបាត់ រ៉ាឌីកាល់សេរី និងទប់ស្កាត់ភាពចាស់មុនអាយុ។
ផ្លែឈើមួយប្រភេទនេះត្រូវបានផ្តល់អនុសាសន៍ឲ្យបរិភោគទាំងឆៅ ហើយនៅស្រស់ៗ ទើបទទួលបានអត្ថប្រយោជន៍ខ្ពស់៕
About Lifestyle12
This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
0 comments :
Post a Comment