ឆាក្តាមថ្មម្រេចខ្ចី


**គ្រឿងផ្សំ៖
1- ក្តាមថ្មបកលាងឲ្យស្អាត 1គីឡូ
2- ម្រេចខ្ចី 1ខាំ
3- ស្លឹកខ្ទឹមកាត់កង់ៗវែងៗ 2ដើម
4- ម្សៅស៊ុបខ្នរ ឬរ៉តឌី 1ចឹប
5- ស្ករស 1ស្លាបព្រាកាហ្វេ
6- ទឹកត្រី កន្លះស្លាបព្រាកាហ្វេ
7- ប្រេងឆា 3ស្លាបព្រាបាយ
8- ប្រេងខ្យង 1ស្លាបព្រាកាហ្វេ
9- ម្រេចម៉ត់ 1ចឹប
10- ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាបាយ
11- ប្រេងឆា 3ស្លាបព្រាបាយ
11- ទឹកធម្មតា ឬទឹកស៊ុប កន្លះវែកសម្ល
***វិធីធ្វើ៖
1- លាងក្តាមឲ្យស្អាត បកស្នូកចេញ ដកស្រកីចេញឲ្យស្អាតរួចកាត់ក្តាមមួយជាបួន ដំបំបែកសម្បកដង្កៀបដើម្បីងាយបរិភោគ។
2- លាងម្រេចខ្ចីនិងស្លឹកខ្ទឹមដោយកាត់ស្លឹក ខ្ទឹមរាងវែងៗបន្តិច
3- យកក្តាមទៅចំហុយប្រមាណ៥នាទី។
4- យកចានមួយមកលាយគ្រឿង អំបិល ស្ករ ទឹកត្រី ប្រេងខ្យង រួចភ្លក្សមើលអោយមានរសជាតិប្រៃផ្អែម
5- ដាំខ្ទះឲ្យក្តៅដាក់ខ្ទឹមសចិញ្ច្រាំ រួចម្រេចខ្ចីចូល រួចចាក់គ្រឿងដែលលាយចូល ឆាត្រលប់ចុះឡើងពីរបីត្រលប់ ចាក់ក្តាមដែលចំហុយរួចចូល ដាក់ទឹកធម្មតា ឬទឹកស៊ុបបន្តិចចូលរួចឆាអោយចូលគ្រឿងសព្វ សឹមរោយម្រេចម៉ត់និងស្លឹកខ្ទឹមចូលជាការស្រេច។
ទទួនទានជាមួយបាយសក្តៅៗ បើបាននៅមុខមាត់សមុទ្ររឹតតែពិសេស។

Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment