ហេតុអ្វីបានជាខ្ញុំត្រូវបន្តការសិក្សានៅថ្នាក់បរិញ្ញា?
មនុស្សភាគច្រើនសម្រេចចិត្តបន្តការសិក្សាឲ្យបានខ្ពស់ ព្រោះចង់ទទួលបានការងារដ៏ល្អមួយ។ តែទោះបីជាយ៉ាងណា ការបន្តការសិក្សាពិតជាសំខាន់ចំពោះមនុស្សដែលចង់បានចំណេះដឹង ឬសម្លឹងមើលការផ្លាស់ប្តូរមុខរបរទៅថ្ងៃអនាគត់។ លើសពីនេះទៀត ការទទួលបានការអប់រំខ្ពស់នឹងជួយជម្រុញដល់ដល់ការងាររបស់អ្នកឲ្យកាន់តែប្រសើរឡើង។
តើខ្ញុំមានពេលវេលាគ្រប់គ្រាន់សម្រាប់រៀនបន្តដែរទេ?
តើអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀនត្រៀមប្រលងដែរទេ? អ្នកប្រាកដជាមិនចង់ប្រលងសងទេ។ នៅតាមសាកលវិទ្យាល័យខ្លះមានថ្នាក់ក្រៅម៉ោងសម្រាប់សិស្ស ដែលមានកិច្ចការរវល់ច្រើន ប៉ុន្តែក៏ត្រូវចំណាយពេលវេលាយូរដើម្បីបញ្ចប់ដែរ។
តើខ្ញុំត្រូវរៀនយកផ្នែកអ្វី?
នេះគឺជាចំណុចមួយដ៏សំខាន់ដែលទាក់ទងទៅនឹងអនាគត់របស់អ្នក។ ដូច្នេះប្រសិនអ្នកចង់រៀនផ្នែក គណនី, ទីផ្សារ ឬក៏អ្នកសរសេរកម្មវិធី គួរតែដឹងពីសមត្ថភាព និងចំណងចំណូលចិត្តរបស់ខ្លួនជាមុនសិន (កុំធ្វើការសម្រេចចិត្តទាំងបង្ខំ ឬរៀនតាមតែគេថា)។
តើខ្ញុំអាចទទួលបានអាហាររូបករណ៏តាមវិធីណាខ្លះ?
ការបង់ថ្លៃសាលាអាចនឹងថ្លៃ ប្រសិនបើគ្មានអាហាររូបករណ៏ទេនោះ។ តើអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃសាលាដែរទេ? អ្វីដែលសំខាន់ ក្តីរំពឹងទុករបស់អ្នកនឹងកាន់តែមានតម្លៃ ហើយអ្នកក៏អាចស្វែងរកអាហាររូបករណ៏ខាងក្នុង និងក្រៅប្រទេសផងដែរ។ ពេលខ្លះ សាលាមួយចំនួនអាចផ្តល់អាហាររូបករណ៏សម្រាប់អ្នកដែលធ្វើការប្រលងបានល្អ ឬប្រសិនបើជាមនុស្សក្រីក្រ។
តើខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយឬនៅ?
មកដល់មហាវិទ្យាល័យជាកន្លែងប្រកួតប្រជែងថ្មីៗជាច្រើន។ ជាទូទៅ អ្នកត្រូវប្រលងឲ្យជាប់ជាមុនសិន មុននឹងអាចចូលរៀនយកបរិញ្ញាប័ត្របាន។ ត្រូវជម្រុះលើការប្រលងបែបស្តង់ដារ។ មុខជំនាញខ្លះផ្តោតលើការប្រលងជាពិសេស (ដូចជា គណិត)៕
0 comments :
Post a Comment