+ គ្រឿងផ្សំ
- សាច់គោ ២០០ក្រាម ហាន់ចំណិត
- ប៉េងប៉ោះ ៣ផ្លែ ចិតចំណិត
- ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ប្រេងល្ង ១ស្លាបព្រាបាយ
- ទឹកម្សៅមី ២ស្លាបព្រាបាយ
- ម្សៅមី កន្លះស្លាបព្រាកាហ្វេ
- ប្រេងឆា ៣ស្លាបព្រាបាយ
- ស្លឹកខ្ទឹម ២ដើម កាត់ ២ថ្នាំដៃ
+ វិធីធ្វើ
១. មុនដំបូងយកសាច់គោមកលាយជាមួយទឹកស៊ីអ៊ីវ, ប្រេងឆា ១ស្លាបព្រាបាយ និងម្សៅមី ឲ្យបានសព្វទុកមួយឡែកសិន។
២. យកប្រេងឆា ២ស្លាបព្រាបាយ ដាក់ក្នុងខ្ទះទុកឲ្យក្តៅដាក់ខ្ទឹមសចូលឆាឲ្យមានខ្លិនឈ្ងុយ។
៣. ដាក់សាច់គោចូលឆាឲ្យឆ្អិន រួចដួសដាក់ក្នុងចានសិន បន្ទាប់មកដាក់ប៉េងប៉ោះចូលរួចបន្ថែម ប្រេងខ្យង និងប្រេងល្ង ឆាចូលគ្នា។
៤. ដាក់ទឹកចូលបន្តិចទុកឲ្យពុះដាក់ទឹកម្សៅមី, ស្លឹកខ្ទឹម និងសាច់គោដែលដួសទុកចូលឆា ២-៣ត្រឡប់ទៀតជាការស្រេច៕
0 comments :
Post a Comment