វិធីធ្វើនំក្រូចល្ងរ

លើកមុន​ មង្គលការ ធ្លាប់​បាន​បង្ហាញ​ពី​វិធីធ្វើនំជាច្រើន​មុខ​រួចមកហើយ ប៉ុន្តែ​ថ្ងៃនេះប្រិយមិត្ត​នឹង​បានដឹងពីវិធីធ្វើនំ​មួយប្រភេទទៀតគឺ នំក្រូចល្ងរ។ ចង់ដឹងទេថា​ នំមួយប្រភេទនេះ​គេត្រូវ​ប្រើគ្រឿង និង​វិធីធ្វើយ៉ាង​ណាខ្លះ សូមមើល​ការបង្ហាញ​ដូចខាងក្រោម៖

+ គ្រឿងផ្សំ
- ម្សៅអង្ករដំណើប ៤០០ក្រាម
- ទឹក ៣០០មីលីលីត្រ
- ស្ករត្នោត ៤ស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ល្ងរសលីង ១០០ក្រាម

+ សម្រាប់ស្នូលនំ៖
- សណ្តែកលឿង ២៥០ក្រាម (ត្រាំទឹក ២ម៉ោង ចំហុយ ២០-២៥នាទី, បើដាំលាងរួចដាំតែម្តង)
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ខ្ទិះដូង ១ចានចង្កឹះ
- ស្ករត្នោត ២០០ក្រាម
- សាច់ដូងកោស កន្លះចាន

+ វិធីធ្វើ
១. ដំបូង​យក​ខ្ទិះដូង, ស្ករត្នោត និង​អំបិល​មក​ដាក់​ដាំ​ឲ្យ​ពុះ​ បន្ទាប់​មក​ដាក់​សណ្តែក​ចំហុយ​ និង​សាច់​ដូង​ចូល​កូរវា​ឲ្យ​ស្អិត​ជាប់​គ្នា​ហើយ​ឲ្យ​ដាច់​ទឹកអស់(ធ្វើ​ស្នូល​នំ)។
២. យក​ម្សៅ​អង្ករលាយ​ជាមួយ​ទឹក, ស្ករត្នោត និង​អំបិលកូរ​វា​ឲ្យ​ទៅ​ជា​ម្សៅ​រួច​ពូត​វា​មួយ​សន្ទុះ​ទុក​ ១០-១៥​នាទី​។
៣. យក​ម្សៅម្តង​ ១ដុំ​តូច​ល្មម​តាម​ដែល​ចង់​បាន​​ធ្វើ​ឲ្យ​សំប៉ែត​ បន្ទាប់​មក​យក​ស្នូល​​នំ​លុញ​ជា​ដុំមូល​ៗ​ដាក់ពី​លើ​ម្សៅ​រួច​ហើយ​​ធ្វើ​វា​ឲ្យ​ជិត​លុញ​​ឲ្យ​មូល។
៤. បន្ទាប់​មក​ទៀត​យក​ទៅ​ដាក់​ឲ្យ​ជាប់​ល្ងរ​លុញ​ឲ្យ​ចូល​ទៅ​ក្នុង​ម្សៅ​ រួច​យក​ទៅ​ដាក់​ចៀន​ឲ្យ​ឆ្អិន​ជា​ការ​ស្រេច (ភ្លើងបើក​ក្តៅល្មមបាន​ហើយ)៕

Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment