តើអាចទៅរួចទេ ប្រសិនបើជំងឺទឹកនោមផ្អែមត្រូវបានព្យាបាលឲ្យជាសះស្បើយទាំងស្រុងដោយមិនបាច់ប្រើថ្នាំពេទ្យ? ជាការពិតណាស់ មានវិធីម្យ៉ាងដែលត្រូវបានណែនាំដោយអ្នកជំនាញ ហើយមានភាពងាយស្រួលក្នុងការអនុវត្ត និងត្រូវបានគេប្រើបានជោគជ័យជិតមួយទស្សវត្សរ៍មកហើយ។
តើមានវិធីអ្វីដើម្បីចៀសផុតពីជំងឺទឹកនោមផ្អែម ដោយមិនប្រើថ្នាំ?
ប្រសិនបើអ្នកប្រើវិធីសាស្រ្តព្យាបាលតាមវេជ្ជសាស្ត្រ អ្នកត្រូវតែប្រើប្រាស់ថ្នាំ ហើយអ្នកត្រូវចំណាយថវិការក្នុងការព្យាបាលច្រើនទៀត។ ប៉ុន្តែលោកវេជ្ជបណ្ឌិតម្នាក់បានផ្តល់អនុសាសន៍ថា មានវិធីព្យាបាលដ៏សាមញ្ញមួយ គ្រាន់តែធ្វើការផ្លាស់ប្ដូរ និងសម្អាតរបបអាហារឲ្យបានត្រឹមត្រូវ ក៏អាចជួយឲ្យស្ថានភាពជំងឺបានប្រសើរជាងមុនផងដែរ។
ការផ្លាស់ប្ដូររបបអាហារជាកត្តាសំខាន់បំផុតដែលអ្នកត្រូវតែធ្វើ
រឿងដំបូងដែលអ្នកត្រូវធ្វើនោះ គឺត្រូវធ្វើការផ្លាស់ប្ដូររបបអាហាររបស់អ្នក ហើយអ្នកនឹងឃើញពីភាពផ្លាស់ប្ដូរនៃស្ថានភាពជំងឺដោយខ្លួនឯង ប៉ុន្តែវាមិនមានការប្រែប្រួលលឿននោះទេ គឺដោយសន្សឹមៗ។ អ្នកត្រូវតែប្រាកដថា បរិភោគតែអាហារណាដែលល្អសម្រាប់សុខភាព និងគ្មានហានិភ័យចំពោះជំងឺ ធ្វើដូច្នេះជំងឺរបស់អ្នកនឹកបានប្រសើរឡើងជាបណ្ដើរៗ។
ការស្វែងយល់ពីរបៀបគ្រប់គ្រងរបបអាហារ ការផ្លាស់ប្ដូររបបអាហារ និងការទទួលទានអាហារឲ្យបានត្រឹមត្រូវ នឹងជួយឲ្យអ្នកអាចព្យាបាលជំងឺទឹកនោមផ្អែមឲ្យចេញឆ្ងាយពីជីវិតរបស់អ្នកជារៀងរហូត តែវាត្រូវការពេលវេលាយូរបន្ដិច៕
0 comments :
Post a Comment