គ្រឿង​ទេសនៅក្នុងផ្ទះបាយ អាច​កម្ចាត់​ជាតិពុល​ចេញពីថ្លើមយ៉ាងមាន​ប្រសិទ្ធិភាព

ថ្លើមជាសរីរាង្គសំខាន់​បំផុតចំពោះរាងកាយ​របស់​យើងគ្រប់គ្នា។ សរីរាង្គនេះ​ទទួលខុសត្រូវ​លើអ្វីៗគ្រប់យ៉ាង​ដែលអ្នក​បានទទួលទាន​រាល់​ភេសជ្ជៈ និងអាហារ​ត្រូវតែ​ឆ្លងកាត់​ថ្លើម។ ថ្លើម​អាចជួយ​បន្សាបជាតិពុល​ចេញពីរាងកាយ ពេល​ដែលអ្នកញ៉ាំអាហារ ឬផឹក​ភេសជ្ជៈ។ ព្យាយាមថែរក្សា​ថ្លើមរបស់​អ្នកឲ្យ​បាន​ល្អបំផុត ហើយ​អ្នក​នឹងមិន​ប្រឈមមុខ​នឹង​បញ្ហា​ក្រពះ ឬផ្នែក​ផ្សេងៗ​ទៀតនៃ​រាងកាយ​ឡើយ។
 

យើងនឹងណែនាំ​អ្នកអំពីភេសជ្ជៈ​មួយប្រភេទ​ដែលអាច​ជួយដល់​សុខភាពថ្លើម​បានល្អ ហើយក៏អាច​ជួយលាងសម្អាត​ជាតិពុល​ក្នុងរាង​កាយផងដែរ។ ភេសជ្ជៈនេះងាយ​នឹងធ្វើ ព្រោះ សមាសធាតុ​ផ្សំគ្រប់​យ៉ាង​មានស្រាប់​ក្នុងផ្ទះបាយ។

គ្រឿងផ្សំ៖
- ប្រេងអូលីវ ១ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ
- ទឹកក្រូច (ក្រូច​ពណ៌លឿង) ១ស្លាបព្រាបាយ


ភេសជ្ជៈនេះក៏អាចជំនួយដល់​បេះដូង, សួត, បណ្តេញសារធាតុពុលចេញពីថ្លើម និង​រាងកាយ​របស់អ្នក​ផងដែរ។ ការពិសារភេសជ្ជៈនេះរយៈពេល ២-៣ថ្ងៃ អ្នកនឹងមានអារម្មណ៏​ប្រសើរ និង​សុខភាពល្អ​ជាងមុន។ ជ្រើសរើស​វិធីសាស្ត្រ​មួយនេះ​ដើម្បី​កាត់បន្ថយ​បញ្ហាប្រព័ន្ធរំលាយ​អាហារ និងជួយ​ឲ្យអ្នក​អាចចាប់ផ្តើម​ថ្ងៃថ្មីបាន​ល្អ។ អ្នកត្រូវ​មានប្រេងអូលីវ ១ស្លាបព្រាបាយ និងទឹកក្រូច ឬទឹកក្រូចឆ្មា ១ស្លាបព្រាបាយ។ កូរវាឲ្យសព្វចូលគ្នា រួចពិសារមុនពេលអាហារ។ វេជ្ជបណ្ឌិតបានណែនាំឲ្យពិសារភេសជ្ជៈនេះឲ្យបានរយៈពេល ៣០ថ្ងៃ។

រឿងល្អៗបានពីការកម្ចាត់សារធាតុគីមីចេញ​ពីក្នុងថ្លើម
ថ្លើមរបស់អ្នក​ត្រូវតែមាន​សុខភាពល្អ ព្រោះវា​ជាសរីរាង្គមួយប្រភេទដែលសំខាន់​ជាងគេបំផុត។ ប្រសិនបើ​សុខភាពថ្លើម​របស់អ្នក​ល្អ នោះវា​អាច​កម្ចាត់​ជាតិ​កាហ្វេអ៊ីន​បាន​ក្នុងរយៈ​ពេល ១វិនាទី។

Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment