ចំពោះមនុស្សស្រីគ្រប់រូបការដុះរោមនៅលើមុខគឺជាកង្វល់ដ៏ធំ


ហើយនេះជាអ្វីដែលអ្នកត្រូវកា

មនុស្សស្រីជាច្រើនប្រឈមនឹងបញ្ហាដុះរោមនៅលើផ្ទៃមុខដែលខ្លួនមិនចង់បាន ហើយនោះអាចជាការធ្វើអោយរំខានដល់អារម្មណ៏របស់គេនិងជាបញ្ហាប៉ះពាល់លើទំនុកចិត្តរបស់គេផងដែរ។ ដូច្នេះហើយមនុស្សស្រីទាំងនោះប្រើប្រាស់នូវផលិតផលជាច្រើនដូចជា ការលាបក្រមួន ការធ្វើអោយរោមទៅជាសនិងថែមទាំងកោរវាចេញទៀតផងដើម្បីកំចាត់វាចោល។ ការប្រើប្រព័ន្ធឡាស៊ែរក៏ជាជម្រើសដែលពួកគេធ្វើផងដែរប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចមានលទ្ធភាពធ្វើវានោះទេ។ ជាសំណាងល្អ មាននូវដំណោះស្រាយបែបធម្មជាតិមួយដែលអាចដោះស្រាយចំពោះបញ្ហានេះបាន ដែលវាជាវិធីដែលស្ត្រីនៅភាគខាងកើតជាច្រើនបានប្រើប្រាស់វាអស់ជាច្រើនសតវត្សរ៏មកហើយ។ វាពិតជាមានប្រសិទ្ធិភាពហើយអ្នកក៏អាចធ្វើវាបាននៅផ្ទះផងដែរ។ វាគឺជាការផ្សំដែលមិនត្រឹមតែជួយជម្រុសរោមប៉ុនោះទេ តែថែមទាំងធ្វើអោយស្បែកទន់រលោងនិងធ្វើអោយស្បែករបស់អ្នកមានសុខភាពនិងពន្លឺទៀតផង។ សមាសធាតុនៃការផ្សំគឺសម្បូរទៅដោយវីតាមីន សារធាតុខនិជ និងប្រឆំាងអុកស៊ីតកម្ម។ ស្រ្តីគ្រប់រូបគួរយកចិត្តទុកដាក់អោយបានគ្រប់គ្រាន់ចំពោះការថែទំាស្បែកពីព្រោះស្បែកគឺជាសរីរាង្គដ៏ចំាបាច់បំផុតរបស់រាង្គកាយហើយអ្វីដែលអ្នកដាក់នៅលើស្បែករបស់អ្នកនឹងចូលទៅក្នុងផ្លូវសរសៃឈាមដោយផ្ទាល់។

គ្រឿងផ្សំ៖
1)    បបរស្រូវសាលីមួយស្លាបព្រាបាយ
2)    ទឹកក្រូចឆ្មាពីរស្លាបព្រា
3)    ទឹកឃ្មុំបីស្លាបព្រា
វីធីសាស្ត្រ៖
លាយបញ្ចូលគ្រឿងផ្សំទាំងអស់ហើយលាបនៅលើកន្លែងដែលអ្នកចង់បំបាត់រោមចេញ។ ទុកវាចំនួន 15នាទី ហើយបន្ទាប់មកលាងជម្រះវាដោយទឹកក្តៅឧណ្ហៗ។ ក្រោយមកទៀតលាបក្រែមដែលអ្នកប្រើសំរាប់លាបមុខជាប្រចាំនោះ។ អ្នកគួរអនុវត្តន៏ការណែនាំនេះអោយបាន 2-3ដងក្នុងមួយសប្តាហ៏។ បន្ទាប់ពីរយះពេលមួយខែ អ្នកនឹងភ្ញាក់ផ្អើលដោយសារតែលទ្ធផលដែលអ្នកទទួលបាន។ រោមនឹងត្រូវកំចាត់ចោលទាំងស្រុង។


Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment