តិច​និច​ពិ​សេស ក្នុង​ការ​ខាត់​ស្បែក​ដែល​ស្ងួត និង​ស្បែក​ដែល​មាន​ជាតិ​ខ្លាញ់




ស្បែក​ខ្មៅ​ស្រអាប់ ពណ៌​ស្បែក​មិន​ស្មើ​គ្នា មាន​ស្នាម​ជ្រីវជ្រួញ​អាច​កម្ចាត់​បាន ដោយ​ការ​ខាត់​ស្បែក​ជា​ប្រចាំ។ ខាង​ក្រោម​នេះ​គឺ​ជា​តិច​និក​ខាត់​ស្បែក តាម​សភាព​ស្បែក​របស់​អ្នក។

– សម្រាប់​ស្បែក​ស្ងួត ៖ ត្រូវ​ប្រយ័ត្ន​បន្តិច ព្រោះ​ស្បែក​ស្ងួត ត្រូវ​បំផ្លាញ​ងាយ​ជាង​ស្បែក​ខ្លាញ់ មុន​នឹង​ខាត់​ស្បែក​ត្រូវ​ប្រើ​ប្រេង​អូលីវ ឬ​ប្រេង​ដូង​បំពោក​ស្បែក​មុន​សិន ទើប​ខាត់​ដោយ​ក្រែម​ខាត់ ឬ​ប្រើ​តែ​អេប៉ុង​ធម្មជាតិ ខាត់​ជា​រង្វង់​ថ្នមៗ ហើយ​ដើម្បី​ការ​ពារ​មិន​ឲ្យ​ស្បែក​ស្ងួត​គួរ​លាប​ក្រែម​ដែល​មាន​កំហាប់​ខ្ពស់ ក្រោយ​ពី​ខាត់​ស្បែក​រួច។
– សម្រាប់​ស្បែក​ខ្លាញ់ ៖ តែង​មាន​បញ្ហា​រឿង​ការ​ស្ទះ​រោម​ងាយ ចំណែក​ស្ត្រី​ដែល​មាន​បញ្ហា​មុន​ខ្នង រួម​ជា​មួយ​ផង​នោះ ត្រូវ​លាយ​ទឹក​ឃ្មុំ​ជា​មួយ​ក្រែម​ខាត់​ស្បែក វា​អាច​ជួយ​កាត់​បន្ថយ​អាការ​រលាក និង​គួរ​រក​សមាស​ធាតុ​ផ្សំ​ដែល​អាច​បឺត​ស្រូប​ការ​កក​ស្ទះក្រោយ​ខាត់​ស្បែក​ផង។ ប៉ុន្តែ​មិន​ត្រូវ​ភ្លេច​ជាតិ​សំណើម​ដល់​ស្បែក ក្រោយ​ការ​ខាត់​ស្បែក និង​គួរ​ចៀស​វាង​សមាស​ធាតុ​ផ្សំ​ពី​ប្រេង៕
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment