ចំណាយពេលត្រឹមតែ ២០ នាទី រយៈពេល ១ សប្តាហ៍ នោះអ្នកស្បែករបស់អ្នកនឹងប្លែក រហូតធ្វើអោយអ្នកនឹងស្មានមិនដល់


គ្រប់គ្នាចង់បានស្បែកស្អាត និង មានសំណើម។ តើមានវិធីធម្មជាតិណាដែលអាចជួយបាន? ខាងក្រោមនេះជាអ្វីដែលអ្នកគួរតែសាកល្បង៖

គ្រឿងផ្សំ៖
– ទឹកក្រូចឆ្មារស្រស់ៗ ១ ផ្លែ
– ម្សៅគ្រាប់ធញ្ញាជាតិ (oat រកទិញនៅផ្សារទំនើប)
វិធីធ្វើ៖
លាយទឹកក្រូចឆ្មារ ជាមួយម្សៅគ្រាប់ធញ្ញាជាតិ កូរបញ្ជូលគ្នាអោយទាល់តែសព្វ។ លាងសំអាតផ្ទៃមុខរបស់អ្នកអោយបានស្អាតល្អជាមុនសិន សឹមលាងម៉ាសដែលរៀបចំរួចនេះទៅលើផ្ទៃមុខ ដោយទុកចោល ២០ នាទី។ បន្ទាប់មកលាងចេញតាមធម្មតា។ អនុវត្តន៍វាជារៀងរាល់យប់មុនចូលគេង។
ដោយសារតែ oatmeal គឺជាគ្រឿងផ្សំធម្មជាតិដែលផ្តល់នូវការលាងសំអាតបានយ៉ាងល្អ។ ស្រូបយកជាតិកខ្វក់ និង កំទេចកំទីដែលនៅកកស្ទះក្នុងរន្ធញើស។ ក្រូចឆ្មារគឺជាដំណោះស្រាយដ៏ពេញនិយមសំរាប់ស្បែកស, បំបាត់ស្នាមអុចខ្មៅ (ប្រជ្រុយចាស់) និង អាចម៍រុយ, កំចាត់ជាតិខ្លាញ់ដែលលើសនៅលើមុខ ហើយបិទរន្ធញើស។ វាមានផ្ទុកវីតាមីន C និង សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយកាត់បន្ថយការលេចរូបរាងនៃស្នាមផ្នត់ និង ស្នាមជ្រីវជ្រួញ ហើយវាក៏ជួយក្នុងការផលិតជាតិខូឡាជែនផងដែរ៕
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment