លាហើយ ស្នាមខ្មៅក្រោមរង្វង់ភ្នែក – លាជារៀងរហូត!


នេះជាវិធីដែលមានប្រសិទ្ធភាពមួយ ក្នុងការបំបាត់រង្វង់ភ្នែកខ្មៅ។ ស្នាមខ្មៅក្រោមរង្វង់ភ្នែកតែងតែ លេចរូបរាងនៅពេលដែលយើងស្ត្រេស រឺមិនបានគេងគ្រប់គ្រាន់។ ដោយការប្រើវិធីនេះអោយបានជា ប្រចាំរយៈពេលពីរបីថ្ងៃ នោះស្នាមរង្វង់ភ្នែកខ្មៅរបស់អ្នក នឹងលែងសូវលេចរូបរាង ក្រោមភ្នែករបស់អ្នកទៀតហើយ។ តើវិធីនោះជាអ្វីទៅ?
bektleay1583
គ្រឿងផ្សំ៖
– ត្រសក់
– ដំឡូងបារាំង
– ប្រេងដូង រឺប្រេងអូលីវ (រកទិញនៅផ្សារទំនើប)
វិធីប្រើ៖
ដំឡូងបារាំង និង ត្រសក់ជាភ្នាក់ងារធ្វើអោយសតាមបែបធម្មជាតិ។
– យកដំឡូងបារាំងមួយចំហៀង លាងអោយស្អាតរួចចិតសំបកចេញ ហើយកិនវាអោយម៉ដ្ឋ ទុកមួយឡែកសិន។
– យកត្រសក់មួយផ្លែលាងអោយស្អាត ចិតសំបកចេញ ហើយកិនវាម៉ដ្ឋ។
– លាយដំឡូងបារាំងកិន និង ត្រសក់កិនក្នុងបរិមាណស្មើគ្នា។
– លាបវាទៅលើក្រោមរង្វង់ភ្នែក។
– ទុកចោល ២០ នាទី សឹមលាងចេញជាមួយទឹកត្រជាក់។
– បន្ទាប់មកជូតអោយស្ងួតទឹក យកប្រេងដូង រឺប្រេងអូលីវ ចាក់លើបាតដៃ រួចម៉ាស្សាជុំវិញរង្វង់ភ្នែករបស់អ្នក ជាចលនារង្វង់រយៈពេល ៥ នាទី។ វិធីមួយចុងក្រោយនេះជួយកាត់បន្ថយស្នាមជ្រួញ និង ស្នាមស្រអាប់គ្មានពន្លឺនៃស្បែក។
– ធ្វើវិធីនេះជារៀងរាល់ព្រឹក រឺយប់មុនពេលចូលគេង៕
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment