ខ្ទឹមបារាំងឆៅ រឺ ចំអិនជាម្ហូបអាហារ វាល្អទាំងអស់ ព្រោះវាមិនបាត់បង់ គុណភាពនោះទេ ។ អ្នកអាចចិញ្ច្រាំ, កិន រឺ ហាន់ជាចំណិតៗ ក៏វានៅតែរក្សាគុណភាពរបស់វា បានដដែល ។ ប្រជាជនឥណ្ឌា តែងតែប្រើវា ចំអិនធ្វើជាអាហាររបស់ពួកគេ ។ បច្ចុប្បន្ននេះ, ខ្ទឹមបារាំងត្រូវបានគេ ទទួលស្គាល់ថា មានប្រយោជន៍ ចំពោះសុខភាព ហើយវាត្រូវបានគេប្រើ ស្ទើរគ្រប់មុខម្ហូប និង គ្រប់ទីកន្លែង ។ ប៉ុន្តែក៏នៅតែមាន មនុស្សមួយចំនួន មិនបានដឹងពី អត្ថប្រយោជន៍របស់វា ហើយមនុស្សចំនួន ផ្សេងទៀតមិនចូលចិត្តវាទេ ព្រោះតែក្លិន និង​ រសជាតិរបស់វា ។ ប៉ុន្តែអ្នកត្រូវតែ ព្យាយាមញុំាវា អោយបានញឹកញាប់ ទោះតែអ្នកមិន ចូលចិត្តវាក៏ដោយ​ ។​ ហើយយើងខ្ញុំនឹង ប្រាប់ពីហេតុផល ដែលអ្នកគួរតែ បញ្ជូលវាទៅក្នុងរបបអាហារ របស់អ្នកជារៀងរាល់ថ្ងៃ រឺហោចណាស់ ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ ។
នៅក្នុងខ្ទឹមបារាំង សំបូរទៅដោយជាតិវីតាមីន A, B និង C ។ ស្ត្រីដែលពពោះ គឺត្រូវការអាស៊ីត ហ្វូលីក (ការណែនាំរបស់គ្រូពេទ្យ) ប៉ុន្តែមនុស្សធម្មតាមួយចំនួន ក៏ត្រូវការអាស៊ីតហ្វូលីកនេះ​ដែរ ។ ហើយជាតិអាស៊ីតនេះ រកឃើញនៅក្នុងខ្ទឹមបារាំង យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ លើសពីនេះវាក៏សំបូរទៅដោយជាតិរ៉ែ, កាល់ស្យ៉ូម, ផូស្វ័រ, ម៉ាញេស្យ៉ូម, ស្ពាន់ធ័រ, chromium និង ដែក ។ មិនតែប៉ុណ្ណោះ ប្រសិនបើអ្នកញុំាទឹកខ្ទឹមបារាំង វាមានអត្ថប្រយោជន៍ណាស់ ចំពោះរាងកាយរបស់អ្នក ៖

១. ជំងឺសរសៃឈាមបេះដូង
ខ្ទឹមបារាំងមានសារធាតុ anti-coagulant ។ ញុំាឆៅ, ញុំាឆ្អិន រឺ ញុំាទឹកខ្ទឹមបារាំង គឺវាល្អដូចគ្នា ។ ខ្ទឹមបារាំងអាចជួយ ពង្រឹងសរសៃឈាម និង ការពារការគាំងបេះដូង ។

២. ប្រឆាំងនឹងការរលាក

ខ្ទឹមបារាំង ជួយទប់ស្កាត់ ការឈឺចាប់សន្លាក់ឆ្អឹង និង gout ។
៣. ជាថ្នាំសំលាប់មេរោគ
បញ្ហាដូចជា E-colli និង​ salmonella ខ្ទឹមបារាំងអាចជួយបាន ។
៤. ផ្លូវទឹកនោម
ខ្ទឹមបារាំង អាចជួយការពារការ ឆ្លងមេរោគដូចជា cystitis ។
៥. ប្រឆាំងនឹងអាឡែហ្ស៊ី
Quercetin គឺជាថ្នាំ Antihistamine ដែលរកឃើញនៅក្នុងខ្ទឹមបារាំង វាអាចជួយបញ្ហា អាឡែហ្ស៊ី និង ជំងឺហឺត ។
៦. ជំងឺផ្លូវដង្ហើម
ជំងឺផ្តាសាយ, ក្អក, គ្រុន ​គឺអាចព្យាបាលនៅផ្ទះបាន ។ ដំណោះស្រាយដ៏ល្អ គឺខ្ទឹមបារាំង ។
៧. ជំងឺពុកឆ្អឹង
ខ្ទឹមបារាំងគឺពោពេញទៅដោយ ជាតិកាល់ស្យ៉ូម ហើយជួយរក្សាសុខភាពឆ្អឹង ។ ខ្ទឹមបារាំងទប់ស្កាត់ ការពុកឆ្អឹង ។
៨. សុខភាពមាត់ធ្មេញ
ញុំាខ្ទឹមបារាំង អោយបានទៀងទាត់នឹង រក្សាការឆ្លងមេរោគទៅធ្មេញ ។ វានឹងសំលាប់មេរោគ ទាំងអស់នៅក្នុងមាត់ ហើយនឹងរក្សា សុខភាពមាត់ធ្មេញបានល្អ ។
៩. ឈឺត្រចៀក
ប្រេងដ៏សំខាន់នៅក្នុងខ្ទឹមបារាំង អាចជួយបញ្ហាការឈឺត្រចៀក ។ ចំហ៊ុយ រឺ ដុតខ្ទឹមបារាំង ច្របាច់យកទឹក ហើយយកទឹកខ្ទឹមបារាំងក្តៅឧណ្ហៗ ដាក់ចូលទៅក្នុងត្រចៀក ។ មិនតែប៉ុណ្ណោះ, អ្នកជំងឺទឹកនោមផ្អែម ក៏គួរតែញុំាវាអោយបានញឹកញាប់ផងដែរ ។
ទាំងនេះជាហេតុផល ដែលអ្នកគួរតែញុំាទឹកខ្ទឹមបារាំង រាល់ថ្ងៃ ៕
Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment