មាន់ដុត ABC

ថ្ងៃនេះ មង្គលការ មាន​ម្ហូប​ដ៏ឆ្ងាញ់​ ហើយ​ប្លែកមួយមុខទៀត​ហើយ​​មក​មង្ហាញ​ជូនដល់បងៗស្ត្រីមេផ្ទះ និងប្រិយមិត្តទាំងអស់អោយបាន​ជ្រាប នោះគឺ ​មាន់ដុត ABC ។ ដូច្នេះ​ចង់​ដឹង​ច្បាស់ថា ម្ហូប​មួយនឹង​នេះ​ត្រូវបាន​គ្រឿង​អ្វីខ្លះ? ហើយត្រូវ​ធ្វើយ៉ាង​ណា​ខ្លះ​ ដើម្បីអោយមាន​រសជាតិឆ្ងាញ់? សូម​ អាន​ការណែនាំដូចខាងក្រោម៖


 គ្រឿងផ្សំ៖
- ប៊ីចេង ១ ស្លាបព្រាកាហ្វេ
- ស្ករស ១ ស្លាបព្រាកាហ្វេ
- ម្សៅស៊ុបរ៉ូឌី ១ ស្លាបព្រាកាហ្វេ
- ប្រេងខ្យង 
- ប្រេងល្ង 
- ប្រេងឆា 
- ទឹកស៊ីអ៊ីវ
- ABC មួយកំប៉ុង 
- ផ្សិតក្រៀម ត្រចៀកកណ្តុល គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ម្រេចម៉ត់ រំដេង

វិធីធ្វើ៖
- ដំបូងយក​មាន់មួយក្បាល​ដែលធ្វើរូច​មកលាង​ទឹកអោយស្អាត​ជាមុនសិន។
- យកគ្រឿងផ្សំទាំងអស់​មាន៖ ទឹកស៊ីអ៊ីវ ប្រេងខ្យង ប្រេងល្ង ម្រេច ម្សៅស៊ុបរ៉ូឌី ស្ករស ប៊ីចេង ខ្ទឹមស ខ្ទឹមក្រហម (ដំវាអោយ​ទក់ៗបន្តិច) ស្រាបៀរ ABC (ចាក់ចូល បន្តិច​សិន​បាន​ហើយ ព្រោះ​ទុកវាពេលដុត​ក្នុងឆ្នាំង​ទើបយើង​ចាក់ចូលម្តងទៀត) យកគ្រឿងផ្សំទាំងអស់​ច្របល់បញ្ចូល​គ្នា ហើយ​យកមាន់​មកប្រឡាក់​ទុកមួយ​អន្លីសិន។
- បន្ទាប់មកយកឆ្នាំង​មួយដែលមាន​ទំហំធំ​អាចដាក់​មាន់បាន ដាក់លើចង្ក្រាន ចាក់ប្រេងឆាចូល​រូចទ្រាប់បាតឆ្នាំង ដោយ​កំណាត់គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹម​ក្រហម មុន​និងដាក់មាន់​ដែលប្រឡាក់​គ្រឿងចូល។
-ចំណែកគ្រឿង​ក្នុង​មាន់វិញ យក​មកប្រលាក់គ្រឿង ដែល​មានស្រាប់ និងផ្សឹតក្រៀម ត្រចៀកកណ្តុល ហើយ​បានញាត់​ចូលក្នុង​ពោះរបស់​មាត់។
- ចុងក្រោយពេល​ដុតមាន់ត្រូវចាក់​ស្រាបៀរ ABC ចូលបន្ថែមទៀត​ផង អោយ​អស់មួយកំប៉ុង៕


Share on Google Plus

About Lifestyle12

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments :

Post a Comment